ក្រសួងការងារបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥

2026/03/24 11:06:11 pm        107

ភ្នំពេញ៖ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមការងារបច្ចេកទេសចម្រុះសម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TWG on TVET) បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពី អ.ប.វ. ឆ្នាំ២០១៧-២០២៥ និងការរៀបចំសន្និធិជំនាញកម្ពុជា។ 

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ និងមានការអញ្ជើញចូលរួមពី លោក Christian Disler នាយករងទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) តំណាង SDC ជាអនុប្រធានក្រុមការងារបច្ចេកទេសចម្រុះ និងសមាជិក សមាជិកា ដែលតំណាងក្រសួង ស្ថាប័ន គ្រឹះស្ថានបណ្ដុះបណ្ដាល ព្រមទាំងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់លើសមិទ្ធផល ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ និងអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធបានខិតខំប្រឹងប្រែងអនុវត្តក្នុងរយៈពេលជិត ១ទស្សវត្សរ៍កន្លងមកនេះ ដើម្បីចូលរួមសម្រេចនូវចក្ខុវិស័យក្នុងការលើកកម្ពស់ជីវភាពរស់នៅ សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ បង្កើនបាននូវកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជាប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត។ 

យោងតាមរបាយការណ៍វាយតម្លៃ បានកំណត់នូវសមិទ្ធផល និងការវិភាគ ព្រមទាំងបានទាញចេញនូវឧត្តមានុវត្ត និងមេរៀន បទពិសោធល្អ ការប្រឈម និងឧបសគ្គនានាដែលបានជួបប្រទះ ដើម្បីប្រើប្រាស់ជាឧបករណ៍សម្រាប់ការបំពេញធាតុចូលសម្រាប់ការរៀបចំគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥ ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការចូលរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ និង២០៥០។ របាយការណ៍វាយតម្លៃនេះ នឹងត្រូវដាក់ប្រជុំពិនិត្យអនុម័តក្នុងកិច្ចប្រជុំគណៈកម្មការតាមដានវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពី អ.ប.វ. ឆ្នាំ២០១៧-២០២៥ ដើម្បីដាក់ជូនគណៈកម្មាធិការជាតិបណ្តុះបណ្តាលរាយការណ៍ជូនរាជរដ្ឋាភិបាល។

ទន្ទឹមនេះអង្គប្រជុំបានពិភាក្សាគ្នាយ៉ាងផុសផុលអំពីការរៀបចំសន្និធិជំនាញកម្ពុជាដែលជារបាយការណ៍លម្អិតលើស្ថិតិចំនួនសិក្ខាកាម សិស្ស និស្សិតដែលដែលទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈលើមុខជំនាញផ្សេងៗគ្រប់កម្រិត ពីគ្រប់ក្រសួង ស្ថាប័ននានា ដោយមានបែងចែកលម្អិតតាមវិស័យ មុខជំនាញ កម្រិតសិក្សា និងតាមភូមិសាស្រ្ត រាជធានី-ខេត្តទូទាំងប្រទេស ដែលជាឧបករណ៍មួយដ៏មានសារៈសំខាន់ក្នុងការចូលរួមពង្រឹង និងកំណត់ទិសដៅនៃការអភិវឌ្ឍជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ជាមូលដ្ឋានសម្រាប់ការរៀបចំគោលនយោបាយពាក់ព័ន្ធនានា និងជាទិន្នន័យគន្លឹះមួយសម្រាប់ទាក់ទាញការវិនិយោគមកកាន់ប្រទេសយើងផងដែរ។ 

នៅក្នុងកិច្ចប្រជុំនេះ សមាជិកក្រុមការងារ តំណាងវិស័យឯកជន និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធក៏បានចែករំលែកពីបទពិសោធអនុវត្តល្អៗ ក៏ដូចជាបានលើកឡើងនូវសំណូមពរពាក់ព័ន្ធសំខាន់ៗផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        181
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm