ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum និយាយកាលពីថ្ងៃចន្ទថា ប្រទេសរបស់លោកស្រី កំពុងទាក់ទងទាំងជាមួយសហរដ្ឋអាមេរិក និងគុយបា ដើម្បីជួយចៀសវាងជម្លោះ ខណៈពួកយើងបញ្ជូនជំនួយមនុស្សធម៌ផងដែរ ទៅកាន់ប្រទេសកោះមួយនេះ ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាទីក្រុងម៉ិកស៊ិក លោកស្រី Sheinbaum និយាយថា នាវាដឹកជំនួយម៉ិកស៊ិកមួយគ្រឿង បានចាកចេញទៅកាន់ប្រទេសគុយបាកាលពីថ្ងៃចន្ទ ហើយរដ្ឋាភិបាលរបស់លោកស្រី នឹងបន្តបញ្ចូនជំនួយមនុស្សធម៌ចាំបាច់ទាំងអស់ ។

លោកស្រីបន្តថា ម៉ិកស៊ិក បានធ្វើឲ្យប្រាកដផងដែរថា នាវាតូចៗដែលធ្វើដំណោះរចេញពីម៉ិកស៊ិកទៅកាន់គុយបា នឹងមិនត្រូវធ្វើដំណើរតែអង្គឯងនោះទេ ។
លោកស្រី Sheinbaum និយាយទៀតថា ម៉ិកស៊ិកគាំទ្រកិច្ចសន្ទនា ក្នុងករណីមានជម្លោះណាមួយ ហើយនិងធ្វើការច្រានចោលការឈ្លានពាន ឬដំណោះស្រាយដោយហិង្សា ។
លោកស្រីថា ម៉ិកស៊ិក បានការពារសិទ្ធិរស់រានរបស់ប្រជាពលរដ្ឋគុយបា ក្នុងការសម្រេចចិត្តលើរដ្ឋាភិបាលផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកយើងនៅតែជំទាស់ចំពោះការបិទច្រករបស់សហរដ្ឋអាមេរិក គឺជាគោលជំហរមួយដែលលោកស្រីនិយាយថា ម៉ិកស៊ិក បានប្រកាន់ភ្ជាប់វា ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៦០មកម្ល៉េះ ។
លោកស្រីនិយាយផងដែរថា ម៉ិកស៊ិក កំពុងស្វែងរកវិធីសាស្រ្តក្នុងការធ្វើឲ្យប្រេងទៅដល់គុយបា ដោយពុំបានប៉ះពាល់ម៉ិកស៊ិក ក៏ដូចជាជំនួយមនុស្សធម៌ ឬក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម ។
សូមបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន បានបិទការរនាំចេញប្រេងទៅកាន់ប្រទេសគុយបា ក្រោយចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡាលោក Nicolas Maduro ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់គុយបា ហើយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយក្នុងសប្តាហ៍នេះថា មិនយូរប៉ុន្មានទេ លោកអាចនឹងដណ្តើមយកគុយបា ស្របពេលមានកិច្ចប្រជុំជាមួយរដ្ឋាភិបាលគុយបា ៕
