សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានបញ្ចុះតម្លៃប្រេងសាំង

2026/03/25 12:13:21 am        253

សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែង​អំណរ​គុណ​ដល់​រាជ​រដ្ឋាភិបាល​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​គិតគូរដល់ជីវភាពប្រជាពលរដ្ឋ កម្មករ កម្មការិនី ក៏ដូចជាអ្នក​ប្រកបរ​បរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ ក្នុងការបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ ដើម្បី​ជួយ​បន្ធូរ​បន្ថយ​នៅតម្លៃប្រេង។

លោក សុខ ឈុនអឿន ប្រធានសមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងប្រាប់ BTV នៅ​ព្រឹក​ថ្ងៃទី២៤ ខែមីនា នេះថា ខណៈប្រេងឥន្ធនៈ និងហ្គាស មានការឡើងថ្លៃ គឺ​រាជ​រដ្ឋាភិបាល​បាន​លុប​ចោល​ពន្ធ​ខ្លះលើប្រេងដម្បីសម្រួលអ្នកប្រើប្រាស់ទូទៅ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោក​ស្នើរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ ជួយពិនិត្យមើល​តម្លៃ​ហ្គាស​ដែល​មិន​ទាន់​មាន​ការ​កំណត់​តម្លៃ​ច្បាស់​លាស់​។

ចំណែកលោក ប្រាក់ សុខន អ្នកប្រកបរបរសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​ថ្លែង​អំណរ​គុណ​ដល់​រាជ​រដ្ឋាភិបាល​ដែល​តែងតែបានគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក្នុងការបញ្ចុះតម្លៃប្រេងសាំង និងស្នើសុំជួយ​បញ្ចុះ​តម្លៃ​ហ្គាស​កុំ​ឲ្យ​មាន​ការ​ឡើង​ថ្លៃ​ខ្លាំង​ពេក និងកំណត់តម្លៃហ្គាសដូចតម្លៃប្រេងសាំង។

ដោយផ្អែក​តាមសភាពការណ៍ និងថ្លៃប្រេងឥន្ទនៈបន្តកើនឡើងនៅទីផ្សារអន្តរជាតិ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញនូវវិធានការអន្តរាគមន៍បន្ថែមកាលពីថ្ងៃ២០ ខែមីនា ឆ្នាំ២០២៦ ដែលរួម​មាន​ការ​បញ្ចុះ​អាករ​បន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ បញ្ចុះអាករ​ពិសេស​លើ​ប្រេង​ម៉ាស៊ូត​ ពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំង និងម៉ាស៊ូត ពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស ចំនួន ៦%៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm