ប្រធានEC ៖ សហភាពអឺរ៉ុបអាចដាក់ពង្រាយបេសកកម្មទៅកាន់ច្រកសមុទ្រហ័រមូស បន្ទាប់ពីអរិភាពត្រូវបានបញ្ចប់

2026/03/25 12:31:16 am        52

ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានបញ្ជាក់ បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងកង់បេរ៉ាជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ថា បណ្តាប្រទេសនៅអឺរ៉ុប អាចបញ្ជូនបេសកម្មទៅកាន់ច្រកសមុទ្រហ័រមូសបាន លុះត្រាតែសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ត្រូវបានបញ្ចប់។ 

សារព័ត៌មាន The Australian បានដកស្រង់សម្តីរបស់ von der Leyenដែលបាននិយាយថា៖«មេដឹកនាំនៅក្នុងសហភាពអឺរ៉ុប បានបញ្ជាក់យ៉ាងច្បាស់ថា មានតែនៅពេលដែលអរិភាព បានបញ្ចប់ប៉ុណ្ណោះ ទើបពួកគេអាចស្រមៃមើលប្រតិបត្តិការ ឬបេសកកម្មណាមួយនោះ»។ 

លោកស្រីបានទទួលស្គាល់ថា សម្ព័ន្ធមិត្តផ្គត់ផ្គង់ថាមពលនៅទូទាំងពិភពលោក កំពុងប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរមួយ។  លោកស្រីប្រធាន EC បានបន្ថែមថា៖«យើងទាំងអស់គ្នាមានអារម្មណ៍ថា មានផលប៉ះពាល់ដល់តម្លៃឧស្ម័ន និងប្រេង អាជីវកម្មរបស់យើង និងសង្គមរបស់យើង។ ប៉ុន្តែវាមានសារៈសំខាន់បំផុតដែលយើងឈានដល់ដំណោះស្រាយដែលត្រូវបានចរចនោះ។ 

នៅថ្ងៃទី ២១ ខែមីនា លោកប្រធានាធិបតី ដូណាល់ ត្រាំ ( Donald Trump) បានថ្លែងថា សហរដ្ឋអាមេរិកនឹងបំផ្លាញរោងចក្រថាមពលអ៊ីរ៉ង់ជាច្រើន ប្រសិនបើច្រកសមុទ្រហ័រមូស មិនត្រូវបានបើកឡើងវិញទាំងស្រុងសម្រាប់ការដឹកជញ្ជូនក្នុងរយៈពេល ៤៨ម៉ោង។ ជាការឆ្លើយតប អគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានព្រមានថា ក្នុងករណីមានការវាយប្រហារបែបនេះ អ៊ីរ៉ង់នឹងបើកការវាយប្រហារសងសឹកប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពល និងទំនាក់ទំនងរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        199
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        186
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm