UNICEF ព្រមានថា ចំនួនកុមាររងគ្រោះកាន់តែកើនឡើង ខណៈជម្លោះនៅមជ្ឈិមបូព៌ាកាន់តែខ្លាំង

2026/03/25 12:33:36 am        37

កុមារ នៅទូទាំងតំបន់មជ្ឈិមបូព៌ា កំពុងប្រឈមនឹង «ផលវិបាកដ៏ធ្ងន់ធ្ងរ» ចាប់តាំងពីសង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ បានចាប់ផ្តើមកាលពីខែមុន។ នេះបើយោងតាមការព្រមានរបស់មន្ត្រីជាន់ខ្ពស់ម្នាក់ នៅអង្គការយូនីសេហ្វ (UNICEF) កាលពីថ្ងៃចន្ទ (ទី២៣ ខែមីនា ឆ្នាំ២០២៦)។

នាយករងទទួលបន្ទុកសកម្មភាពមនុស្សធម៌ និងប្រតិបត្តិការផ្គត់ផ្គង់របស់អង្គការ UNICEF លោក Ted Chaiban បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុង New York សហរដ្ឋអាមេរិកថា៖ «រយៈពេល ២៣ថ្ងៃ នៅក្នុងជម្លោះដែលកំពុងឡើងកម្ដៅ នៅមជ្ឈិមបូព៌ា កុមារនៅទូទាំងតំបន់នេះ កំពុងជួបប្រទះនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរ។ ស្ថានភាព អាក្រក់បន្ថែមទៀត នៅក្នុងជម្លោះដែលកាន់តែរីករាល ឬអូសបន្លាយនេះ នឹងជាគ្រោះមហន្តរាយ សម្រាប់មនុស្សរាប់លាននាក់ទៀត»។

លោក Chaiban បានបន្ថែមថា កុមារជាង ២.១០០នាក់ ត្រូវបានសម្លាប់ ឬរងរបួស ក្នុងនោះរួមទាំងកុមារ ២០៦នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ និង ១១៨នាក់ នៅក្នុងប្រទេសលីបង់។ ជាមួយគ្នានេះ លោកក៏បានព្រមានប្រឆាំងនឹងការផ្លាស់ទីលំនៅយ៉ាងឆាប់រហ័ស នៅទូទាំងប្រទេសជាច្រើន ដែលបណ្តាលមកពីការទម្លាក់គ្រាប់បែកឥតឈប់ឈរ និងបទបញ្ជាជម្លៀស។

នៅក្នុងប្រទេសអ៊ីរ៉ង់ លោកបានប្រាប់ថា ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) ប៉ាន់ប្រមាណថា មនុស្សរហូតដល់ ៣,២លាននាក់ ត្រូវបានផ្លាស់ទីលំនៅ រួមទាំងកុមាររហូតដល់ ៨៦៤.០០០នាក់។

ការកើនឡើងនូវភាពតានតឹង ក្នុងតំបន់ បានបន្តក្ដៅគគុក ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយលុករួមគ្នាលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មនុស្សជាង ១.៣៤០នាក់ រហូតមកដល់ពេលនេះ ក្នុងនោះរួមមានទាំងមេដឹកនាំកំពូល លោក Ayatollah Ali Khamenei ផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm