ក្រុមការងារអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ជួយអ្នករស់រាន ក្រោយការវាយប្រហារតាមច្រកអាកាសលើទីក្រុងតេអេរ៉ង់

2026/03/25 12:59:31 am        48

ក្រុមការងារជួយសង្រ្គោះអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ ត្រូវបានគេមើលឃើញកំពុងធ្វើការនៅទីតាំងកើតហេតុដែលគេរាយការណ៍ថា បានរងការវាយប្រហារតាមច្រកអាកាសនៅទីក្រុងតេអេរ៉ង់ ។

រូបភាពដែលបញ្ចេញដោយក្រុមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ ឃើញក្រុមសង្រ្គោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យ នៅកន្លែងកើតហេតុ ខណៈក្រុមការងារ បានជួយអ្នករស់រាននៅកណ្តាលកម្ទេចកម្ទីរាយប៉ាយ ។

កងកម្លាំងការពារជាតិអ៊ីស្រាអែលនិយាយនៅថ្ងៃអង្គារនេះថា ពួកគេបានបើកការវាយប្រហារលើគោលដៅអ៊ីរ៉ង់ជាង ៣ពាន់កន្លែង ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារួមគ្នារបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ។

ខណៈពេលនោះដែរ អារ៉ាប៊ីសាអ៊ូឌីត បារ៉ែន និងគូវ៉ែត បានបាយការណ៍ពីការវាយប្រហារថ្មីរបស់អ៊ីរ៉ង់កាលពីយប់រហូតដល់ព្រឹកថ្ងៃអង្គារនេះ ។

ក្រសួងការពារជាតិអារ៉ាប៊ីសាអ៊ូឌីត និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា កងកម្លាំងរបស់ខ្លួន បានបាញ់ស្កាត់យានដ្រូនអ៊ីរ៉ង់យ៉ាងហោច ២៧គ្រឿង ។

ដោយឡែក កងកម្លាំងប្រដាប់អាវុធគូវ៉ែត និយាយដែរថា ប្រព័ន្ធដែនអាកាសរបស់ខ្លួន បានចូលរួមបាញ់ស្កាត់មីស៊ីលអរិភាព និងយានដ្រូនដែលបានបំពានដែនអាកាសរបស់ពួកគេ នៅព្រឹកថ្ងៃអង្គារនេះ ។

គួរឲ្យដឹងថា មនុស្សជាង ២ពាន់នាក់ ត្រូវបានសម្លាប់ នៅក្នុងសង្រ្គាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានបើកការវាយប្រហារកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ដែលបានធ្វើឲ្យទីផ្សារពិភពលោកប្រែប្រួល ធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ បង្កើនក្តីបារម្ភអតិផរណាសកល និងធ្វើឲ្យរង្គោះរង្គើដល់សម្ព័ន្ធមិត្តលោកខាងលិច ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm