នៅតាមទីក្រុងតូចៗទូទាំងអាមេរិក ការកើនឡើងតម្លៃឧស្ម័ន និងក្តីបារម្ភពីជម្លោះទ្រង់ទ្រាយធំជាងនេះ កំពុងធ្វើឲ្យសហគមន៍មានការបែងចែកគ្នា ស្របពេលដែលសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ចូលដល់សប្តាហ៍ទី ៤ ។
លោក RJ Smith គឺជាតន្រ្តីករមួយរូបរស់នៅក្នុងរដ្ឋ Kentucky និងគាំទ្រគោលនយោបាយរបស់ប្រធានាធិបតីអាមេរិកលើអ៊ីរ៉ង់ បើទោះបីជាត្រូវការចំណាយប្រាក់ច្រើនលើការបូមប្រេងយ៉ាងណាក្តីនោះ និយាយថា លោកស្រលាញ់ចូលចិត្តលោក Donald Trump គាត់កំពុងធ្វើអ្វីដែលត្រឹមត្រូវសម្រាប់ពួកយើង ។

ប៉ុន្តែលោក Daniel Marshall ដែលជាម្ចាស់ភោជនីយដ្ឋាននៅទីក្រុងតូចមួយស្ថិតក្នុងរដ្ឋ Kentucky ពុំឯកភាពទាល់តែសោះចំពោះការធ្វើអន្តរាគមន៍ផ្នែកយោធារបស់អាមេរិក ។
លោក Marshall និយាយថា លោកមិនចូលចិត្តវា លោកមិនឯកភាពទាល់តែសោះ ។ ពួកយើងតែងតែជ្រៀតជ្រែកចូលក្នុងធុរកិច្ចរបស់អ្នកផ្សេងបែបនេះ លោកចង់មានន័យថា វាគ្មានអ្វីត្រូវធ្វើជាមួយពួកយើងនោះទេ ។
សង្រ្គាមមួយនេះ បានសម្លាប់មនុស្សរាប់ពាន់នាក់ ហើយនិងរីករាលដាលដល់ប្រទេសជិតខាងរបស់អ៊ីរ៉ង់ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ។
លោក Trump និយាយប្រាប់អ៊ីស្រាអែលក្នុងសប្តាហ៍នេះថា មិនត្រូវវាយប្រហារម្តងទៀតនោះទេ លើហេដ្ឋារចនាសម្ព័ន្ធឧស្ម័នធម្មជាតិអ៊ីរ៉ង់ ស្របពេលដែលការវាយប្រហារនេះ បានធ្វើឲ្យតម្លៃប្រេងសកលហក់ឡើងខ្ពស់ ៕
