ពាណិជ្ជកម្មនាំចេញស្រូវ-អង្កររបស់ប្រទេសឥណ្ឌា បានធ្លាក់ក្នុងស្ថានភាពទាល់ច្រក ដោយសារជម្លោះតំបន់មជ្ឈិមបូព៌ា ក្នុងនោះការដឹកជញ្ជូនស្រូវ-អង្កររាប់ម៉ឺនតោន បានជាប់គាំង ហើយក្តីបារម្ភកើនឡើងចំពោះផលប៉ះពាល់លើតម្លៃ និងសន្តិសុខស្បៀង ។

អ្វីដែលគេរំពឹងថានឹងក្លាយជាឆ្នាំក្រឡាប់ចាក់សម្រាប់ក្រុមហ៊ុននាំចេញស្រូវ-អង្ករឥណ្ឌា ក្រោយការប្រមូលផលនោះ គឺពាណិជ្ជកម្មមួយនេះ នឹងត្រូវបំផ្លាញដោយសារសង្រ្គាមកំពុងបន្តនៅអ៊ីរ៉ង់ ។
ឧស្សាហកម្មនាំស្រូវ-អង្ករ ប៉ាន់ប្រមាណថា អង្ករទម្ងន់ប្រហែល ៤០ម៉ឺនតោន បច្ចុប្បន្នបានជាប់នៅតាមកំពង់ផែ ឬតាមសមុទ្រ មិនអាចទៅដល់ទីផ្សារសំខាន់ៗបានឡើយ ។
ឥណ្ឌា គឺជាប្រទេសផលិតស្រូវ និងនាំចេញស្រូវ-អង្ករធំបំផុតរបស់ពិភពលោក ស្មើនឹងប្រហែល ៤០ភាគរយនៃការនាំចេញសកល ។
ពួកគេបានដឹកជញ្ជូនស្រូវ-អង្ករទម្ងន់ ៦លានតោនកាលពីឆ្នាំមុន ដែលភាគច្រើននៃស្រូវ-អង្ករទាំងនេះ មានគោលដៅទៅកាន់តំបន់មជ្ឈិមបូព៌ា ។
ប៉ុន្តែដោយអ៊ីរ៉ង់គឺជាអ្នកទិញដ៏សំខាន់ ជម្លោះបានរាំងផ្ទប់តម្រូវការ ហើយនិងបង្អាក់ដល់ផ្លូវដឹកជញ្ជូន ធ្វើឲ្យក្រុមហ៊ុននាំចេញ ប្រឈមនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ ។
សហព័ន្ធនាំចេញស្រូវ-អង្ករឥណ្ឌាដែលតំណាងឲ្យក្រុមហ៊ុននាំចេញចំនួន ៧ពាន់ និយាយថា តម្លៃស្រូវ-អង្ករ នឹងកើនឡើង ខណៈការបញ្ជាទិញថ្មីបានរាំងស្ទះ ដោយសារសង្រ្គាម ។
