BMW ប្រមូលរថយន្តជិត ១៨០.០០០គ្រឿង នៅចិន ដោយសារហានិភ័យមានអគ្គិភ័យ

2026/03/25 02:55:28 am        116


និយតករទីផ្សាររបស់ចិន បានឲ្យដឹងនៅថ្ងៃអង្គារ (ទី២៤ ខែមីនា ឆ្នាំ២០២៦) នេះថា BMW ដែលជាក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ នៅប្រទេសចិន នឹងប្រមូលរថយន្តជិត ១៨០.០០០គ្រឿងមកវិញ ដោយសារតែបញ្ហាខ្សែភ្លើងដែលអាចកើតមាននៅក្នុងម៉ាស៊ីនត្រជាក់ ដែលបង្កហានិភ័យមានអគ្គិភ័យ។

រដ្ឋបាលរដ្ឋ សម្រាប់បទប្បញ្ញត្តិទីផ្សារ (SAMR) បានឲ្យដឹងថា ការប្រមូលរថយន្តនេះ ដែលមានប្រសិទ្ធភាពភ្លាមៗ អនុវត្តចំពោះរថយន្ត ៥ស៊េរី (5 Series) ចំនួន ១៣៣.៨៤៩គ្រឿង ដែលផលិតក្នុងស្រុក រវាងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ និងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។

និយតករបានឲ្យដឹងថា ការប្រមូលនេះក៏រួមបញ្ចូលទាំងរថយន្តនាំចូល ៥ស៊េរី (5 Series) ៧ស៊េរី (7 Series) និងប្រភេទ M5 ចំនួន ៤៥.៦៧៨គ្រឿង ដែលត្រូវបានផលិត រវាងខែមិថុនា ឆ្នាំ២០២២ និងខែមេសា ឆ្នាំ២០២៥។

SAMR បានបញ្ជាក់ថា៖ «រថយន្តដែលស្ថិតនៅក្នុងការប្រមូលរថយន្តនេះ មានខ្សែភ្ជាប់ខ្សែភ្លើងម៉ាស៊ីនត្រជាក់កាប៊ីនខាងមុខ ដែលដោយសារតែខ្សែភ្លើងដំឡើងមិនត្រឹមត្រូវ អាចនឹងខូចខាត ក្នុងអំឡុងពេលប្ដូរតម្រងខ្យល់ ក្រោយពេលលក់។ ក្នុងករណីធ្ងន់ធ្ងរ បញ្ហានេះអាចបណ្តាលឲ្យមានការឆាបឆេះ»។

ក្រុមហ៊ុន BMW នឹងត្រួតពិនិត្យ និងជួសជុលខ្សែភ្លើងម៉ាស៊ីនត្រជាក់ឡើងវិញ សម្រាប់រថយន្តដែលត្រូវបានប្រមូលមកវិញ ដោយឥតគិតថ្លៃ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        111
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        149
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm