រាជរដ្ឋាភិបាល សម្រេចកាត់ចំណាយ៣០ភាគរយ សម្រាប់បេសកកម្មក្នុង និងក្រៅប្រទេស, ចំណាយប្រេងឥន្ធនៈ និងប្រេងរំអិលគ្រប់ក្រសួងស្ថាប័ន

2026/03/25 02:59:44 pm        269

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរស្ដីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយ ឆ្នាំ២០២៦, កាត់ ព្យួរឥណទានចំណាយ ប្រេងឥន្ធនៈ នឹងប្រេងរំអិលចំនួន៣០% គ្រប់ក្រសួង-ស្ថាប័ន រួមទាំងស្ថាប័នកំពូល។

ក្នុងសារាចរ បានបញ្ជាក់ថា ស្ថិតក្នុងបរិការណ៍នៃវិបត្តិថាមពលប្រេងឥន្ធនៈកំពុងកើតមាន និងពុំអាចព្យាករបាន, ដើម្បីធានាបាន នូវការសន្សំសំចៃប្រេងឥន្ធនៈ សម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងវិស័យអាទិភាព និងមានលក្ខណៈយុទ្ធសាស្ត្រ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្អែកតាមសារាចររបស់រាជរដ្ឋាភិបាលលេខ ០៤ សរ ចុះថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៦ និងការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី, សូមដាក់ចេញនូវវិធានការ វិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាថ្នាក់ជាតិផ្នែកចំណាយមិនមែនបន្ទុកបុគ្គលិករបស់ក្រសួង ស្ថាប័ន ថ្នាក់កណ្តាល សម្រាប់អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦ ដូចខាងក្រោម៖

 ១- ការធ្វើវិចារណកម្មចំណាយមិនមែនបន្ទុកបុគ្គលិករបស់ក្រសួង ស្ថាប័ន ថ្នាក់កណ្តាល

 កាត់ព្យួរឥណទានចំណាយប្រេងឥន្ធនៈ នឹងប្រេងរំអិលចំនួន ៣០% នៃឥណទានសរុបរបស់ គ្រប់ក្រសួង ស្ថាប័នទាំងអស់ រួមទាំងស្ថាប័នកំពូល រួមមាន : ព្រឹទ្ធសភា, រដ្ឋសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ដោយលើកលែងតែក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ (ផ្នែកសន្តិសុខសាធារណៈ) ក្នុងគោលដៅរក្សា ឥណទានទុកសម្រាប់យថាហេតុដែលមានតម្រូវការប្រេងឥន្ធនៈបន្ថែមសម្រាប់កិច្ចការយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល។ ទោះជាយ៉ាងនេះក្តី, ជាគោលការណ៍ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ (ផ្នែកសន្តិសុខ សាធារណៈ) ត្រូវប្រើប្រាស់ប្រេងឥន្ធនៈ ត្រឹមកម្រិតឥណទានដែលមានក្នុងច្បាប់ថវិកាឆ្នាំ ២០២៦ តែប៉ុណ្ណោះ ដោយពុំមានការបន្ថែមថវិកាជូនទេ, លើកលែងតែមានតម្រូវការពិសេសដូចបានគូសរំលេចខាងលើ។

 - កាត់ព្យួរឥណទានចំណាយបេសកកម្មក្នុងប្រទេស និងចំណាយបេសកកម្មក្រៅប្រទេសចំនួន ៣០% នៃឥណទានសរុបរបស់គ្រប់ក្រសួង ស្ថាប័នទាំងអស់ រួមទាំងស្ថាប័នកំពូល រួមមាន : ព្រឹទ្ធសភា, រដ្ឋសភា និង ក្រុមប្រឹក្សាធម្មនុញ្ញ។ ក្នុងស្មារតីនេះ, គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវពិនិត្យកាត់បន្ថយជាអតិបរមានូវ ការធ្វើដំណើរឆ្ងាយក្នុងការរៀបចំសិក្ខាសាលា និងកិច្ចប្រជុំនានា ជាលក្ខណៈរូបវ័ន្ត ដោយលើកទឹកចិត្តឱ្យធ្វើតាម ប្រព័ន្ធអនឡាញជំនួសវិញ លើកលែងតែករណីចាំបាច់បំផុតប៉ុណ្ណោះ។ ចំពោះការចូលរួមកិច្ចប្រជុំនានា នៅ ក្រៅប្រទេស, ស្នើក្រសួង ស្ថាប័ន ផ្អាកការចូលរួមក្នុងកិច្ចប្រជុំដែលពុំសូវចាំបាច់, ហើយក្នុងករណីចាំបាច់ ខានមិនបាន ដែលតម្រូវ ដែលតម្រូវឱ្យមានតំណាងរបស់កម្ពុជាចូលរួមប្រជុំ, ក្រសួង ស្ថាប័ន គប្បីស្នើសុំទៅក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់តំណាងស្ថានទូតប្រចាំនៅប្រទេសម្ចាស់ផ្ទះ ចូលរួម កិច្ចប្រជុំនោះ ជំនួសវិញ។ ក្នុងន័យនេះ, ចំពោះការចូលរួមកិច្ចប្រជុំជាលក្ខណៈរូបវ័ន្តនៅក្រៅប្រទេស ស្នើក្រសួង ស្ថាប័ន ជ្រើសរើសតែកិច្ចប្រជុំដែលមានលក្ខណៈយុទ្ធសាស្ត្រ និងចាំបាច់ខ្លាំងបំផុតប៉ុណ្ណោះ។

 - ទន្ទឹមនេះ, ក្នុងកម្រិតឥណទានគ្រប់មុខសញ្ញាចំណាយដែលមានក្នុងច្បាប់ថវិកាឆ្នាំ ២០២៦, ក្រសួង ស្ថាប័ន ត្រូវធ្វើអាទិភាវូបនីយកម្មចំណាយ ដោយបង្វែរថវិកាពីចំណាយមិនសូវចាំបាច់ ឬលែងចាំបាច់ ទៅមុខចំណាយដែលចាំបាច់ខ្លាំង ព្រមជាមួយការខិតខំសន្សំសំចៃ និងការបង្កើនសក្តិសិទ្ធិភាពតម្លៃនៃលុយ។

 ២- ស្ថាប័ន និងអង្គភាព ដែលត្រូវបានលើកលែងការធ្វើវិចារណកម្មចំណាយ

 ការធ្វើវិចារណកម្មព្យួរឥណទានចំណាយ ត្រូវបានលើកលែងចំពោះគ្រឹះស្ថានសាធារណៈរដ្ឋបាល, សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត, សាលាឧទ្ធរណ៍តំបន់ទាំង ៤, មន្ទីរជំនាញរាជធានី ខេត្ត, និងមុខងារដែលបានប្រគល់ដោយមានភ្ជាប់លក្ខខណ្ឌ ក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ ទៅ រដ្ឋបាលថ្នាក់ក្រោមជាតិ។ ទោះជាយ៉ាងនេះក្តី, ស្ថាប័ន និងអង្គភាពទាំងនេះ ត្រូវចូលរួមប្រើប្រាស់ប្រេងឥន្ធនៈ ក្នុងស្មារតីសន្សំសំចៃខ្ពស់ ដោយចៀសវាងការប្រើប្រាស់ខ្ជះខ្ជាយ និងប្រើប្រាស់មិនចំគោលដៅអាទិភាព ស្របតាមសារាចររបស់រាជរដ្ឋាភិបាល។ លើសពីនេះ, ក្នុងកម្រិតឥណទានគ្រប់មុខសញ្ញាចំណាយដែលមាន ក្នុងច្បាប់ថវិកាឆ្នាំ ២០២៦, ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ត្រូវធ្វើអាទិភាវូបនីយកម្មចំណាយ ព្រមជាមួយ ការខិតខំសន្សំសំចៃ និងការបង្កើនសក្តិសិទ្ធិភាពតម្លៃនៃលុយ ដូចក្រសួង ស្ថាប័ន ថ្នាក់កណ្តាល ផងដែរ។

 ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា វិធានការធ្វើវិចារណកម្មព្យួរឥណទានចំណាយ និងការពង្រឹងប្រសិទ្ធភាពចំណាយដែលបានដាក់ចេញនេះ ត្រូវបានគិតគូររៀបចំក្នុងក្របខ័ណ្ឌនៃការធានាប្រក្រតីភាពនៃស្ថាប័នរដ្ឋ រក្សាបាននូវគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល និងក្នុងស្មារតីធានាឱ្យបាននូវការរក្សាតុល្យភាព និងប្រសិទ្ធភាពថវិកាឆ្នាំ ២០២៦។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm