អ៊ីរ៉ង់ប្រាប់អង្គការសហប្រជាជាតិថា នាវា «មិនមែនជាសត្រូវ» អាចឆ្លងកាត់ច្រកសមុទ្រហ័រមូសបាន

2026/03/25 03:58:31 pm        120

យោងតាមកំណត់ចំណាំមួយដែលបានឃើញដោយសារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារ (២៤ មីនា) អ៊ីរ៉ង់បានប្រាប់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអង្គការសមុទ្រអន្តរជាតិថា នាវា «មិនមែនអរិភាព» ឬ «នាវាដែលមិនមែនជាសត្រូវ» អាចនឹងឆ្លងកាត់ច្រកសមុទ្រហ័រមូសបាន ប្រសិនបើពួកគេសម្របសម្រួលជាមួយអាជ្ញាធរអ៊ីរ៉ង់។

សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ស្ទើរតែបានបញ្ឈប់ទាំងស្រុងនូវការដឹកជញ្ជូនប្រេងប្រហែលមួយភាគប្រាំនៃពិភពលោក និងឧស្ម័នធម្មជាតិរាវឆ្លងកាត់ច្រកសមុទ្រនេះ ដែលបណ្តាលឱ្យមានការរំខានដល់ការផ្គត់ផ្គង់ប្រេងទូទាំងពិភពលោក។

កំណត់ចំណាំពីក្រសួងការបរទេសអ៊ីរ៉ង់ ត្រូវបានផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥រូប និងទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអាទិត្យកន្លងទៅ។ បន្ទាប់មក ខ្លឹមសារកំណត់ចំណាំត្រូវបានចែកចាយនៅថ្ងៃអង្គារ ទិ២៤ ខែមីនា ក្នុងចំណោមសមាជិក ១៧៦ប្រទេស នៃទីភ្នាក់ងារដឹកជញ្ជូនរបស់អង្គការសហប្រជាជាតិ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ្រ៍ ដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងសុវត្ថិភាព និងសន្តិសុខនៃការដឹកជញ្ជូនអន្តរជាតិ និងការការពារការបំពុលបរិស្ថាន។

កំណត់ចំណានោះនិយាយថា «នាវាទាំងឡាយណាដែលមិនមែនអរិភាព រួមទាំងនាវាដែលជាកម្មសិទ្ធិ ឬជាប់ពាក់ព័ន្ធនឹងរដ្ឋដទៃទៀត អាចទទួលបានអត្ថប្រយោជន៍ពីការឆ្លងកាត់ប្រកបដោយសុវត្ថិភាពតាមរយៈច្រកសមុទ្រហ័រមូស ដោយមានការសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់អ៊ីរ៉ង់ ដរាបណានាវាទាំងនោះមិនចូលរួម ឬគាំទ្រសកម្មភាពឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់ និងគោរពតាមបទប្បញ្ញត្តិសុវត្ថិភាព និងសន្តិសុខដែលបានប្រកាសយ៉ាងពេញលេញ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        158
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        146
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm