លោក Trump៖ អ៊ីរ៉ង់បានធ្វើអំណោយដ៏សំខាន់ទាក់ទងនឹងថាមពលដល់សហរដ្ឋអាមេរិក

2026/03/25 04:03:09 pm        125

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ ទី២៤ ខែមីនា ថា អ៊ីរ៉ង់ បានធ្វើសម្បទានដ៏សំខាន់ទាក់ទងនឹងថាមពលដល់សហរដ្ឋអាមេរិក ដោយចាត់ទុកថា វាជាការវិវឌ្ឍវិជ្ជមាន ទោះបីជាលោកមិនបានផ្តល់ព័ត៌មានលម្អិតក៏ដោយ។

លោក Trump បានលើកឡើងថា អំណោយនេះទាក់ទងនឹងច្រកសមុទ្រ Hormuz ជាផ្លូវទឹកដឹកជញ្ជូនប្រេងដែលសហរដ្ឋអាមេរិកបានទប់ទល់ដើម្បីរក្សាឱ្យនៅបើកចំហ។ លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅក្នុងការិយាល័យពងក្រពើ (Oval Office) ថា «ពួកគេ បានផ្តល់ឱ្យយើងនូវអំណោយ ហើយអំណោយបានទទួលនៅថ្ងៃនេះ វាជាអំណោយដ៏ធំអស្ចារ្យ មានតម្លៃជាប្រាក់យ៉ាងច្រើន»។

«វាពុំមែនជានុយក្លេអ៊ែរទេ វាទាក់ទងនឹងប្រេងនិងឧស្ម័ន ហើយវាជារឿងល្អណាស់ដែលពួកគេបានធ្វើ»។ លោក Trump បញ្ជាក់ជាថ្មីម្តងទៀតថា លោកគិតថាសហរដ្ឋអាមេរិកបានឈ្នះសង្គ្រាមរួចហើយ ដោយបានបង្ហាញថា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth មានការខកចិត្តចំពោះរបៀបដែលយុទ្ធនាការនេះបានដំណើរការទៅលឿនពេក។ 

លោក Trump បាននិយាយថា សហរដ្ឋអាមេរិកកំពុងចរចាជាមួយ «មនុស្សត្រឹមត្រូវ» នៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយក្នុងការបញ្ចប់អរិភាព ហើយប្រជាជនអ៊ីរ៉ង់ចង់ឈានដល់កិច្ចព្រមព្រៀងនេះយ៉ាងខ្លាំង។ លោកបាននិយាយថា «យើងស្ថិតក្នុងការចរចានៅពេលនេះ» លើបញ្ហាអ៊ីរ៉ង់ ជាពិសេសថាតើបេសកជនអាមេរិក លោក Steve Witkoff និង លោក Jared Kushner មានផែនការនឹងចរចានៅសប្តាហ៍នេះ ឬយ៉ាងណា។ លោកបាននិយាយថា លោក Witkoff លោកKushner អនុប្រធានាធិបតី លោក JD Vance និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ពាក់ព័ន្ធក្នុងកិច្ចចរចា ហើយប្រទេសប៉ាគីស្ថានបាននិយាយថា ខ្លួនមានឆន្ទៈក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm