ក្រសួងសុខាភិបាលប្រគល់សម្ភារៈបរិក្ខារវេជ្ជសាស្រ្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់បណ្តារាជធានី-ខេត្តទាំង២៥

2022/03/30 09:46:35 pm        465

ភ្នំពេញ៖ លោកជំទាវវេជ្ជបណិ្ឌត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងមូលនិធិសកលប្រយុទ្ធនឹងជំងឺអេដស៍របេង គ្រុនចាញ់ នៅឃ្លាំងឱសថកណ្តាល (Central Medical Stores) ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានប្រគល់អំណោយសម្ភារៈបរិក្ខារវេជ្ជសាស្រ្តប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដល់បណ្តារាជធានី-ខេត្តទាំង២៥។

សម្ភារៈបរិក្ខារវេជ្ជសាស្រ្តដែលចែកជូនមូលដ្ឋានសុខាភិបាលសាធារណៈទូទាំងប្រទេសនាថ្ងៃនេះ រួមមាន៖ បរិកា្ខរ​បំពាក់ផ្តល់អុកស៊ីហ្សែនក្នុងមន្ទីរពេទ្យ ម៉ាស៊ីនវិភាគកំហាប់អុកស៊ីហ្សែន ឱសថ​ព្យាបាលជំងឺកូវីដ-១៩កម្រិតធ្ងន់ធ្ងរ ​ឧបករណ៍​ពិនិត្យជីពចរ​ និងកំហាប់អុកស៊ីហ្សែន ​ម៉ាស់ សំលៀកបំពាក់​សុវត្ថិភាព​សម្រាប់មន្រ្តីសុខាភិបាល (PPE)​គិតជាទឹកប្រាក់ចំនួន ១.៧៩៤.៦៧៨ដុល្លារអាមេរិកនៃថវិកាសរុបចំនួន២៣.៨៩២.៥៦៨ ដុល្លារអាមេរិក ដែល​ជាជំនួយ​ឥតសំណង​របស់មូលនិធិសកលសម្រាប់រយៈពេល៣ឆ្នាំ(២០២១-២០២៣) ​ក្រោម​គម្រោងឆ្លើយតប នឹង​ជំងឺកូវីដ-១៩ បន្ថែមពីលើថវិកា​ សម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង ដែលមាន​ថវិកា​សរុប​ជាង ​៦១លានដុលា្លរអាមេរិក ​សម្រាប់រយៈពេល៣ឆ្នាំ ​គឺពីឆ្នាំ២០២១ ​ដល់២០២៣ ដែលត្រូវបានផ្តល់​ជូនតាម​រយៈក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ។

នៅក្នុងឱកាសនោះ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានលើកឡើងពីភាពជោគជ័យ​នៃការ​គ្រប់គ្រង​ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩​ នៅកម្ពុជា ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ កើតឡើង​ពីការដឹកនាំដ៏ឈ្លាសវៃ​ប្រកបដោយគតិបណ្ឌិត​ របស់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា ​ជាអគ្គមេបញ្ជាការដឹកនាំ ចង្អុល​បង្ហាញ​ផ្ទាល់។

លោកជំទាវ រដ្ឋលេខាធិការ ​ក៏បានថ្លែងអំណរគុណ​ ដល់មូលនិធិសកលប្រយុទ្ធ ​នឹងជំងឺអេដស៍ របេង ​គ្រុនចាញ់ ​ដែលបានសហការ​គាំទ្រ​ទាំងថវិកា ​និង​បច្ចេកទេសដល់វិស័យសុខាភិបាល​នា​ពេលកន្លងមក។

លោកជំទាវ ក៏បានសម្តែងនូវការកោត​សរសើរ ​និងជូនពរដល់មន្រ្តីសុខាភិបាល​គ្រប់លំដាប់ថ្នាក់ ដែល​បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្តល់សេវា​ជូនប្រជាពលរដ្ឋ​ប្រកប​ដោយស្មារតី​ទទួលខុសត្រូវខ្ពស់៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm