ក្រសួងមុខងារសាធារណៈ កំពុងពិនិត្យឡើងវិញ និង វិភាគមុខងារ​សំខាន់ៗ​ដែល​មាន​ភាព​ប្រទាក់​ក្រឡា​ស្មុគ​ស្មាញ

2026/03/25 05:22:47 pm        288

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា បច្ចុប្បន្ន​ក្រសួង​មុខងារសាធារណៈកំពុងធ្វើការពិនិត្យឡើងវិញ និងការវិភាគ​មុខ​ងារ​សំខាន់​ៗ​មួយ​ចំនួន​ដែល​មាន​ភាព​ប្រទាក់​ក្រឡាស្មុគស្មាញ។ ការ​លើក​ឡើង​ដូច​នេះ​ធ្វើ​ឡើង​ក្នុង​«​សន្និបាត​បូក​សរុប​លទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់​ក្រសួង​មុខ​ងារ​សាធារណៈ» ដែលធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅដឹព្រេមៀសេនធ័រ សែនសុខ រាជធានីភ្នំពេញ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងក្នុងការបើកសន្និបាតនៅថ្ងៃនេះថា បច្ចុប្បន្ន​ក្រសួងមុខងារសាធារណៈ កំពុងធ្វើការពិនិត្យឡើងវិញ និងការ វិភាគ​មុខ​ងារ​សំខាន់​ៗ​មួយ​ចំនួន​ដែលមានភាពប្រទាក់ក្រឡាស្មុគ្រស្មាញ រួមមាន មុខងារបណ្តុះបណ្តាល បណ្ណាល័យ មន្ទីរ​ពិសោធន៍ ត្រួតពិនិត្យសុវត្ថិភាពចំណី អាហារ និងកម្មសិទ្ធិបញ្ញា រួមទាំង​ពិនិត្យ​លើ​ប្រភេទ​សេវា​សាធារណៈ​នានា ដែលផ្តល់ ដោយក្រសួង ស្ថាប័ន។

 ក្រៅពីនេះ ក្រសួងមុខងារសាធារណៈក៏បាន និងកំពុងដឹកនាំ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាម សម្រប​សម្រួលការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ រចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន​ចំណុះ​អង្គការ​នីតិ​ប្រ​តិបត្តិ គ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន ដែលបានបញ្ចប់រួចរាល់ សម្រាប់​ក្រសួង​មុខងារសាធារណៈ គ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយបាន និងកំពុងបន្តអនុវត្តកិច្ចការជំរឿនសម្រាប់ ក្រសួង ស្ថាប័ន​ដទៃ​ទៀត ព្រមទាំងគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាព សុខាភិបាល​មូល​ដ្ឋាន​នៃ​ខេត្ត​ទាំង​២៤ ដទៃទៀត។

ជាសមិទ្ធផលផងដែរ ក្រសួងមុខងារសាធារណៈ បានដឹកនាំរៀបចំសារាចររបស់រាជរដ្ឋាភិបាល ស្តីពី​ការ​កំណត់ និងការអនុវត្តមុខងារនៅតាមក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិដែល​ជា​មូល​ដ្ឋាន​ផ្សារភ្ជាប់ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនា សម្ព័ន្ធក្រសួង ស្ថាប័ន និង​ការ​រៀប​ចំ​អនុ​ក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង-ស្ថាប័ន។

ផ្អែក​លើ​មូល​ដ្ឋាននេះ ក្រសួងមុខងារសាធារណៈបានដឹកនាំ សម្រប សម្រួល​កិច្ច​ពិភាក្សា​ជា​បន្ត​បន្ទាប់​រហូត​រាជ​រដ្ឋាភិបាល​បានដាក់ឱ្យអនុវត្តអនុក្រឹត្យ ស្តីពីការរៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង-ស្ថាប័ន​បាន​ចំនួន ១២អនុក្រឹត្យ និង ១ព្រះរាជក្រឹត្យ និង​កំពុង​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុ​ក្រឹត្យរ​បស់​ក្រសួង-ស្ថាប័ន ចំនួន ១០ផ្សេងទៀតផងដែរ។

ក្រសួង​មុខងារសាធារណៈ ក៏សម្រេចបាននូវសមិទ្ធផលសំខាន់ៗ ជាច្រើន​គួរ​ជាទី​មោទនៈ​រួម​មាន​៖ ​ការជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និង​ប្រសិទ្ធភាព, ការរៀបចំ និងកែលម្អរចនាសម្ព័ន្ធក្រសួង ស្ថាប័ន តាមរយៈការ​អនុវត្ត​ការ​វិភាគ​មុខ​ងារ ​និងការធ្វើបច្ចុប្បន្នភាពមន្ត្រីរាជការស៊ីវិល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់​វិស័យ​អប់រំ ​និងវិស័យសុខាភិបាល, ការពង្រឹងការគ្រប់គ្រង, ការវិវឌ្ឍអាជីព​របស់​មន្ត្រី​រាជ​ការ និង​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស និងស្ថាប័ន, ការកែលម្អការផ្តល់សេវាសាធារណៈ, ការកែទម្រង់​ប្រព័ន្ធ​បៀវត្ស និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ និងក្រៅតំបន់ រួម​ទាំង​ជា​មួយ​ដៃ​គូអភិវឌ្ឍន៍នានាជាដើម៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm