ការរាលដាលកាន់តែខ្លាំងនៃជម្លោះនៅមជ្ឈិមបូព៌ា បង្កឲ្យមានក្ដីបារម្ភពីវិបត្តិជនភៀសខ្លួនថ្មីនៅអឺរ៉ុប

2026/03/25 05:27:27 pm        118

ភាពតានតឹងកាន់តែខ្លាំងនៅមជ្ឈិមបូព៌ាបន្ទាប់ពីការប្រឈមដាក់គ្នាខាងយោធាថ្មីៗនេះ រវាងអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងបង្កើនការព្រួយបារម្ភនៅទូទាំងទ្វីបអឺរ៉ុប អំពីហានិភ័យនៃវិបត្តិជនភៀសខ្លួនថ្មី។

កាលពីថ្ងៃអង្គារ ២៤មីនាសប្ដាហ៍នេះ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ដែលជាទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ បាននិយាយថា មនុស្សជាង១៣០.០០០ នាក់បានឆ្លងចូលទៅក្នុងប្រទេសស៊ីរី និងមនុស្សជាង១លាននាក់ត្រូវបានរត់ចោលផ្ទះសម្បែងនៅក្នុងប្រទេសលីបង់ចាប់តាំងពីដើមខែមីនា ដោយសារការវាយប្រហារឥតឈប់ឈរពីអ៊ីស្រាអែល។

ទោះបីជាការធ្វើអន្តោប្រវេសន៍ទ្រង់ទ្រាយធំទៅកាន់ទ្វីបអឺរ៉ុបមិនទាន់កើតឡើងក៏ដោយ ទីភ្នាក់ងារនេះបានព្រមានថា លក្ខខណ្ឌសម្រាប់ការផ្លាស់ទីលំនៅកាន់តែទូលំទូលាយមានរួចហើយនៅក្នុងតំបន់ដែលរងផលប៉ះពាល់ជាយូរមកហើយដោយសារជម្លោះ។

លោក Johan Forssell រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ស៊ុយអែតបានប្រាប់សារព័ត៌មាន Euronews កាលពីដើមខែនេះថា ពុំមានសញ្ញាណាមួយ នៃការកើនឡើងចំនួនជនភៀសខ្លួនទៅកាន់ទ្វីបអឺរ៉ុបនោះទេ ប៉ុន្តែ អ្វីៗអាចផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

អនុរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍របស់ប្រទេសកោះ ស៊ីប លោក Nicholas Ioannides បានព្រមានកាលពីថ្ងៃទី១៣ ខែមីនាថាសហភាពអឺរ៉ុបមិនអាចមើលរំលងលទ្ធភាពនៃវិបត្តិជនភៀសខ្លួនថ្មីបានទេ។

បណ្ដាមេដឹកនាំសហភាពអឺរ៉ុបក៏បានសង្កត់ធ្ងន់លើការប្រុងប្រយ័ត្នផងដែរ ទោះជម្លោះនេះពុំទាន់បានបង្កឲ្យមានលំហូរចំណាកស្រុកភ្លាមៗទៅកាន់សហភាពអឺរ៉ុបក៏ដោយ នេះបើយោងតាមការសន្និដ្ឋានដែលបានអនុម័តបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុប។ដោយផ្អែកលើមេរៀនពីវិបត្តិអន្តោប្រវេសន៍ឆ្នាំ ២០១៥ នៅពេលជនភៀសខ្លួន និងជនអន្តោប្រវេសន៍ជាង១ លាននាក់បានចូលទៅក្នុងទឹកដីទ្វីបអឺរ៉ុប សហភាពអឺរ៉ុបបានសន្យាថានឹងពង្រឹងការគ្រប់គ្រងព្រំដែនខាងក្រៅ និងកៀរគរឧបករណ៍ការទូត ច្បាប់ ប្រតិបត្តិការ និងហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងសម្ពាធអន្តោប្រវេសន៍ដែលអាចកើតឡើង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        136
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        177
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm