រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ កម្ពុជាជាប្រទេសឈានមុខគេ​ក្នុងតំបន់បាន​បង្កើត​ច្បាប់​ព្រហ្ម​ទណ្ឌ​ពិសេស​ពាក់ព័ន្ធ​ការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2026/03/25 06:10:18 pm        1.2 K

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសឈានមុខគេក្នុងតំបន់ ក្នុង​ការ​បង្កើត​ច្បាប់​ព្រហ្ម​ទណ្ឌ​ពិសេស ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយ​បាន​កំណត់​ទោស​យ៉ាង​ធ្ងន់​ធ្ងរ​បំផុត​រហូត​ដល់​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ​មេខ្លោង​ដែល​បង្ក​ឲ្យ​មាន​ការ​បាត់ប​ង់​ជីវិត​នៅ​ក្នុង​មជ្ឈមណ្ឌលឆបោក។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានមានប្រសាសន៍ប្រាប់ BTV នៅ​ព្រឹក​ថ្ងៃ​ទី២៥​ខែមីនានេះថា ក្នុងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹង​បង្កើត​ឲ្យ​មាន​​បទល្មើសបន្ថែមចំនួន៥ ដោយក្នុងនោះមានទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ និងកើនរហូតដល់ ៣០​ឆ្នាំ ​ឬអស់មួយជីវិត បើក្នុងករណីមានសម្លាប់មនុស្ស ចាប់ជម្រិតជាដើម។ ហើយ​ច្បាប់​នេះ​នឹងត្រូ​វ​បាន​អនុម័ត​នៅ​ពេល​ខាង​មុខនេះ ក្នុង​ការ​លើក​កម្ពស់​ប្រសិទ្ធ​ភាព​ក្នុង​ការ​បោស​សម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ក្នុង​ទ្រង់​ទ្រាយ​ជា​យន្តនាការ​ដែល​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​កន្លង​មក​នេះ។​ ច្បាប់នេះនឹងចូលរួមចំណែកក្នុងការធានាថា ការឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​នឹង​មិន​កើត​មាន​ជា​ថ្មីទេ ក្រោយពេលដែលរាជរដ្ឋាភិបាលបានបោសសម្អាតរួច។

ឯកឧត្តមថ្លែងថា ប្រទេសកម្ពុជា ជាប្រទេសឈានមុខគេ​ក្នុង​តំបន់​បាន​បង្កើត​ច្បាប់​ព្រហ្ម​ទណ្ឌ​ពិសេស ​ស្ដីពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានកំណត់​ទោស​ទណ្ឌ​យ៉ាង​ធ្ងន់​ធ្ងរ​បំផុត​ចំពោះ​ឧក្រិដ្ឋ​ជន​រហូតដល់ជាប់ពន្ធនាគារពី ៣០ឆ្នាំ ដល់អស់មួយជីវិត​ក្នុង​ករណី​មាន​បទ​ល្មើស​ផ្សេង​ទៀត​កើត​ឡើង ឬមេខ្លោងដែលបង្ក​ឲ្យមាន​ការ​បាត់​បង់​ជីវិត​នៅ​ក្នុង​បទ​ល្មើស​ឆបោក​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត»។

សូមជម្រាបថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ បានអញ្ជើញផ្តល់ការពន្យល់ និងបំភ្លឺអំពីភាពចាំបាច់ និងគោល​បំណង​យុទ្ធសាស្ត្រ​នៃ​សេចក្តីព្រាងច្បាប់ពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជូនអន្តរ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា។ តំណាង​រាជរដ្ឋាភិបាល​បាន​គូស​បញ្ជាក់​ជូន​អន្ត​រ​គណៈកម្មការ​រដ្ឋសភា​ថា ​ឧក្រិដ្ឋកម្មឆបោកឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យាបានវិវត្តក្លាយជាកង្វល់សកល ដែល​ទាម​ទារ​ឱ្យ​កម្ពុជាមាន "ឧបករណ៍គតិយុត្តិ" ដ៏រឹងមាំសម្រាប់បង្ក្រាប។ សេចក្តីព្រាងច្បាប់នេះមាន ៥ ជំពូក និង ២៤ មាត្រា ដោយក្នុងនោះបានកំណត់បង្កើតបទល្មើសព្រហ្មទណ្ឌថ្មីចំនួន ៥ បន្ថែម​ទៀត ​រួមមាន៖ បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, បទរៀបចំឬដឹកនាំមជ្ឈមណ្ឌលឆបោក, បទ​ជ្រើស​រើសឬបណ្តុះបណ្តាលបុគ្គលឱ្យប្រព្រឹត្តបទល្មើស, បទប្រមូល​ទិន្នន័យ​ឯកជន​ក្នុង​ចេតនា​ទុច្ចរិត​ និងការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់៕ អត្ថបទ៖ វង្ស សុភាព 


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm