CPL រៀបចំពាន U14 ដើម្បីជំរុញក្លិបសមាជិកបំពេញលក្ខខណ្ឌ និង​ទទួល​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ប្រកួត AFC

2026/03/25 06:34:58 pm        340

ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) នឹងរៀបចំការប្រកួត​បាល់ទាត់​ពាន​រង្វាន់​យុវជន​អាយុ​ក្រោម ​១៤ឆ្នាំ ឬ CPL Cares Cup U-14 ឆ្នាំ២០២៦ នាថ្ងៃទី២៨-២៩ ខែមីនាចុងសប្ដាហ៍នេះ នៅ​ទីលានហ្វឹកហាត់ភ្នំពេញក្រោន ដោយមានក្រុមយុវជន នៃក្លិបសមាជិកលីគកំពូលកម្ពុជាចំនួន ១០​ក្រុមចូលរួម។

យោង​តាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ពានរង្វាន់យុវជននេះ រៀប​ចំ​ឡើង​ក្នុង​គោលបំណងជួយឲ្យបណ្តាក្លិបបាល់ទាត់ ដែលកំពុង​ចូល​រួម​ការ​ប្រកួត​ជម្រើស​ជើង​ឯក​លីគ​កំពូល​កម្ពុជា អាចបំពេញបាននូវលក្ខខណ្ឌតម្រូវតាមបទបញ្ជាអាជ្ញាបណ្ណក្លិបអន្តរជាតិ ជា​ពិសេស​តាម​ចំណុចវិនិច្ឆ័យផ្នែកកីឡា របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) ដើម្បី​ទទួល​បាន​សិទ្ធិ​ពេញលេញក្នុងការចូលរួមការប្រកួតរៀបចំដោយស្ថាប័នប្រចាំទ្វីបនេះ។

ចំពោះ​បេក្ខភាព ១០ក្រុម ដែលបានចុះឈ្មោះចូលរួមការប្រកួតកម្រិតយុវជនលើកដំបូងនេះ រួម​មាន​ក្រុម​យុវជនក្លិបភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, វិសាខា, បឹងកេត, កងយោធ​ពលខេមរ​ភូមិន្ទ​, អឹម អូ អាយ កំពង់ដេវ៉ា, អង្គរថាយហ្គឺរ, ឡាយហ្វ ខេត្តព្រះសីហនុ, អាយអេសអាយ ដង្កោ​សែន​ជ័យ និងណាហ្គាវើលដ៍ ដោយក្រុមនីមួយៗ អាចចុះឈ្មោះកីឡាករចាប់ពី ២១ ដល់ ៣៥​នាក់​ សម្រាប់កីឡាករមានឆ្នាំកំណើតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១២។

គួរដឹង​ថា នេះគឺជាលើកទី១ ដែលក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ រៀបចំការប្រកួតនេះឡើង ហើយ​ការ​ប្រកួតរយៈពេល ២ថ្ងៃ នាចុងសប្ដាហ៍នេះ មិនតម្រូវឲ្យមានការលក់ ឬទិញសំបុត្រឡើយ ដោយ​អ្នកគាំទ្រអាចចូលរួមទស្សនាដោយសេរី ខណៈ ១ថ្ងៃមាន ៨ប្រកួត។ តាមរយៈនេះ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ក៏បានអំពាវ​នាវ​ឲ្យ​អ្នក​គាំទ្រ​ចូល​រួម​ទស្សនា​ការ​ប្រកួត​នេះ​ឲ្យ​បាន​ច្រើន​កុះក​រផងដែរ៕ អត្ថបទ៖ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm