ប្រធានអ្នកលក់រាយប្រេងឥន្ធនៈឯករាជ្យរបស់ប្រទេសកេនយ៉ា បាននិយាយថា អ្នកចែកចាយរាប់រយនាក់កំពុងខ្វះការផ្គត់ផ្គង់ដោយសារតែសង្គ្រាមនៅអ៊ីរ៉ង់ ដោយនិយាយថាប្រហែល ២០% នៃស្ថានីយលក់ប្រេងឥន្ធនៈត្រូវបានរងផលប៉ះពាល់។

លោក Martin Chomba ប្រធានសមាគមស្ថានីយលក់ប្រេងឥន្ធនៈនៅប្រទេសកេនយ៉ា បាននិយាយថា អ្នកចែកចាយទំនងជាចាប់ផ្តើមស្តុកទុកផលិតផលប្រេងឥន្ធនៈក្នុងការរំពឹងទុកថានឹងមានការកើនឡើងបន្ថែមទៀតតម្លៃប្រេងឥន្ធនៈរបស់អ្នកប្រើប្រាស់នៅខែក្រោយ។

ប្រទេសនៅអាហ្វ្រិកមួយនេះ ស្ថិតក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតទាំងការរំខានដល់ការផ្គត់ផ្គង់និងតម្លៃខ្ពស់ បន្ទាប់ពីជម្លោះបានបញ្ឈប់ការដឹកជញ្ជូនប្រហែលមួយភាគប្រាំនៃប្រេងនិងឧស្ម័នធម្មជាតិរាវរបស់ពិភពលោកតាមរយៈច្រកសមុទ្រ Hormuz។
ប្រទេសកេនយ៉ា ទទួលបានការផ្គត់ផ្គង់ប្រេងឥន្ធនៈទាំងអស់របស់ខ្លួនពីមជ្ឈិមបូព៌ាតាមរយៈកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ជាមួយក្រុមហ៊ុនផលិតនិងរោងចក្រចម្រាញ់ប្រេងឆៅនៅឈូងសមុទ្រ។ «ដោយសារតែបញ្ហាផ្គត់ផ្គង់ យើងកំពុងមានចន្លោះប្រហោងនៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់» នេះបើយោងតាមសម្ដីរបស់លោក Chomba ដែលសមាគមរបស់លោកតំណាងឱ្យអ្នកលក់រាយឯករាជ្យ អ្នកដឹកជញ្ជូន និងអ្នកដទៃទៀត ដែលបម្រើ៦៨% លើទីផ្សាររបស់ប្រទេស។