ការស្ទង់មតិធុរកិច្ច៖ សង្គ្រាមនៅអ៊ីរ៉ង់ ចាប់ផ្តើមជះផលប៉ះពាល់លើសេដ្ឋកិច្ចសកល

2026/03/25 06:50:13 pm        108

យោងតាមការស្ទង់មតិធុរកិច្ចកាលពីថ្ងៃអង្គារ (២៤ មីនា) បានឱ្យដឹងថា សង្គ្រាមអ៊ីរ៉ង់កំពុងចាប់ផ្តើមបង្កផលប៉ះពាល់ដល់បណ្តាសេដ្ឋកិច្ចធំៗនៅជុំវិញពិភពលោករួចទៅហើយ ដែលបង្ហាញថា ការកើនឡើងខ្លាំងនៃតម្លៃថាមពល និងកំណើនភាពមិនច្បាស់លាស់ផ្សេងទៀត បាននិងកំពុងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះ និងរុញច្រានការរំពឹងទុកនៃអតិផរណាឱ្យកាន់តែខ្ពស់។

លទ្ធផលបឋមនៃការស្ទង់មតិរបស់ស្ថាប័នគ្រប់គ្រងការបញ្ជាទិញ នៅតាមក្រុមហ៊ុននានាក្នុងសហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន បង្ហាញពីរូបភាពដ៏ទូលំទូលាយបំផុតមិនធ្លាប់មាន អំពីផលប៉ះពាល់សេដ្ឋកិច្ចនៃជម្លោះដែលបានអូសបន្លាយជិត ១ខែមកនេះ ដែលបានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលដ៏ច្រើនសន្ធឹកសន្ធាប់របស់ពិភពលោក ដោយគ្មានកំណត់។

ក្នុងចំណោមសេដ្ឋកិច្ចទាំង២១ ដែលប្រើប្រាស់រូបិយប័ណ្ណអឺរ៉ូ កំណើនវិស័យឯកជនស្ទើរតែជាប់គាំងក្នុងខែមីនានេះ ខណៈក្រុមហ៊ុននានាបានលើកពី «រយៈពេលកាន់តែយូរនៃការដឹកជញ្ជូន» និងការរំពឹងទុកពីកំណើនថ្លៃដើម ដែលមានន័យថា បន្ទុកចំណាយនឹងត្រូវបញ្ជូនបន្តទៅលើអតិថិជន។

របាយការណ៍ស្ទង់មតិពី S&P Global បាននិយាយថា ទិន្នន័យបឋមនៃសន្ទស្សន៍បញ្ជាទិញ (PMI) ដែលគេស្គាល់ថាជា សកម្មភាពរោងចក្រ របស់តំបន់ចាយប្រាក់អឺរ៉ូ បានធ្លាក់ដល់កម្រិតទាបបំផុតក្នុងពេល ១០ខែ គឺនៅត្រឹម ៥០,៥ពិន្ទុ ក្នុងខែមីនា បើធៀបនឹងកម្រិត ៥១,៩ពិន្ទុ ក្នុងខែកុម្ភៈ។ គួរឱ្យដឹងថា កម្រិតដែលលើសពី ៥០ពិន្ទុ បង្ហាញពីការរីកចម្រើននៅក្នុងវិស័យឯកជន។

សន្ទស្សន៍ PMI សម្រាប់ទិន្នផលចម្រុះបឋមរបស់អាមេរិក បានធ្លាក់មកត្រឹម ៥១,៤ពិន្ទុ ក្នុងខែនេះ។ ចំណែកសេដ្ឋកិច្ចនៃក្រុមប្រទេស G7 ផ្សេងទៀត ក៏មិនសូវជាល្អប្រសើរជាងនេះដែរ។ នៅចក្រភពអង់គ្លេស ការស្ទង់មតិរបស់ S&P Global បានបង្ហាញថា សកម្មភាពធុរកិច្ច បានរីកចម្រើនក្នុងល្បឿនយឺតបំផុតក្នុងរយៈពេល ៦ខែ។ នៅជប៉ុន សន្ទស្សន៍ PMI ចម្រុះបឋម ដែលរួមបញ្ចូលទាំងសកម្មភាពផលិតកម្ម និងសេវាកម្ម បានធ្លាក់ចុះមកត្រឹម ៥២,៥ពិន្ទុ ក្នុងខែមីនានេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        138
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm