មេសិទ្ធិមនុស្សកម្ពុជា៖ ការអនុវត្តយ៉ាងម៉ឺងម៉ាត់បទដ្ឋានសិទ្ធិមនុស្ស និងសន្ធិសញ្ញាអន្តរជាតិ ជា​ការ​ប្តេជ្ញា​ចិត្ត​លើក​កម្ពស់ និងការការពារសិទ្ធិមនុស្សរបស់កម្ពុជា

2026/03/25 07:11:34 pm        247

រតនគិរី៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វ​ផ្សាយ​របាយការណ៍​ជាតិ​ពី​ការ​អនុវត្ត​អនុ​សញ្ញា​អន្តរជាតិ​ស្តីពីកា​រលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ ក្រោមកិច្ចសហការ​រវាង​គ​ណៈ​កម្មាធិការ​សិទ្ធិ​មនុស្សកម្ពុជា និងរដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាល​មហោ​ស្រពខេត្តរតនគិរី។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា ការផ្តល់សច្ចាប័នលើសន្ធិ​សញ្ញា​អន្តរជាតិ​ ស្តីពីសិទ្ធិមនុស្សចំនួន ៨ ក្នុងចំណោម៩ និងការអនុវត្តយ៉ាង​ម៉ឺងម៉ា​ត់​នូវ​រាល់​បទ​ដ្ឋាន​សិទ្ធិ​មនុស្សអន្តរជាតិ និងសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សដែលកម្ពុជាជារដ្ឋភាគី បាន​បង្ហាញ​ពីការ​ប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការគោរព ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។ កម្ពុជា​បាន​ខិត​ខំ​លុបបំបាត់រាល់ទម្រង់នៃការរើសអើង ដោយមិនគិតពណ៌សម្បុរ ភេទ ជាតិសាសន៍ ស្រប​តាម​គោល​នយោបាយ “មិនទុកនរណាម្នាក់ចោល”។ ក្នុងន័យនេះ ក៏រួមបញ្ចូលទាំង​ការ​មិន​រើស​អើង​ចំពោះ​អ្នក​ស្រឡាញ់ភេទដូចគ្នា (LGBT) ផងដែរ ដោយពួកគេត្រូវ​បាន​លើក​ទឹក​ចិត្ត​ និ​ង​គាំទ្រ​ឱ្យមា​នការចូលរួមក្នុងសង្គមយ៉ាងស្មើភាព និងមានសក្តានុពលដូចគ្នា។

ភ្ជាប់ទៅ​នឹងគោលការណ៍មិនរើសអើងពូជសាសន៍នេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ត​រក្សា​គោល​ជំហរ​ដ៏​ច្បាស់​លាស់ក្នុងការមិនរើសអើង ទោះបីជាកម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​ជម្លោះ​ព្រំដែន​ជា​មួយ​ប្រទេស​ថៃក៏ដោយ។ ជាក់ស្តែង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ផ្តល់​អនុសាសន៍ណែនាំដល់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋទូទៅ ឱ្យគោរព​អនុវត្ត​ច្បាប់​ជាធរមានយ៉ាងម៉ឺងម៉ាត់ ដោយមិនត្រូវមានការរើសអើង មិនប្រើអំពើហិង្សា ឬបង្កគ្រោះ​ថ្នាក់​ណាមួ​យ​ចំពោះប្រជាជន ពលករ ឬអ្នកជំនួញជនជាតិថៃ ដែលកំពុងរស់នៅ និងបំពេញ​ការងារ​នៅ​ក្នុង​ប្រទេសកម្ពុជា ដែលអាចនាំឱ្យកើតមានការរើសអើងពូជសាសន៍ ឬជាតិសាសន៍ឡើយ។

លើស​ពីនេះទៅទៀត ជនជាតិថៃដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ក៏ទទួល​បាន​ការ​ធានា​សុវត្ថិភាព និងការពារយ៉ាងត្រឹមត្រូវ ដោយគ្មានអំពើហិង្សាណាមួយឡើយ។ ទាំងនេះ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការគោរពតម្លៃមនុស្សជាតិ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរក្សាសន្តិភាព និង​សហ​អភិវឌ្ឍ​ជាមួ​យប្រទេសជិតខាង ដែលផ្ទុយពីរដ្ឋាភិបាលថៃ ដែលតែងអះអាង​ថា​ជាប្រទេស​ស៊ីវិល័យ ​និងគោរពច្បាប់អន្តរជាតិ ប៉ុន្តែបានប្រព្រឹត្តសកម្មភាពឈ្លានពាន និងអំពើល្មើ​ស​ច្បាប់​អន្តរជាតិ​ ច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិគ្រប់បែបយ៉ាង រួមមានការ​បិទ​ច្រក​ព្រំដែន​ដោយ​ឯកតោភាគី ការចាប់ខ្លួនទាហានខ្មែរ ២០ នាក់ដោយខុសច្បាប់ ការរំលោភ​បូក​លើ​ពលការិនី​កម្ពុជា ការប្រើអំពើហិង្សាលើពលករខ្មែរ ដែលរស់នៅក្នុងប្រទេសថៃ ការប្រើប្រាស់​សំឡេង​រំខាន​ដោយហ្រ្វេកង់ខ្ពស់ ការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធត្រូវបានហាមឃាត់ និងការបាញ់ប្រហារលើជនស៊ីវិល និងទីសាធារណៈជាដើម។

ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការពារអធិបតេយ្យភាព និងបូរណភាពទឹកដី តាមរយៈវិធានការការទូត និងច្បាប់ ព្រមទាំងយន្ដការនានាទាំងកម្រិតតំបន់ អាស៊ាន និងអន្តរជាតិ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោយបានចេញញត្តិប្តឹងតវ៉ា សេចក្តីថ្លែងការណ៍ ការថ្កោលទោស និងលិខិតផ្សេងៗ សរុបចំនួន ៦០ ព្រមទាំងបានទៅបំពេញបេសកកម្មសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដោយបានជួបពិភាក្សាទ្វេភាគីផ្សេងៗចំនួន ២៩ ជំនួប រួមមាន ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បណ្តាប្រទេសដែលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស ព្រមទាំងអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិតាមវិស័យនានាដើម្បីប្រាប់ពីស្ថានភាពពិតជាក់ស្តែងនូវទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ដែលបានដឹកនាំយ៉ាងស្វាហាប់ ក្នុងការរៀបចំនិងអភិវឌ្ឍខេត្តឱ្យមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ ឯកឧត្តមបានដឹងច្បាស់ពីសក្តានុពល និងតម្រូវការអភិវឌ្ឍបន្ថែមដើម្បីជំរុញខេត្តឱ្យកាន់តែរីកចម្រើន។ ជាមួយគ្នានេះ ការសហការរវាងរដ្ឋបាលខេត្តរតនគិរី ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការផ្សព្វផ្សាយរបាយការណ៍ជាតិពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ថ្ងៃនេះ មានសារៈសំខាន់ណាស់ ក្នុងការបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល។ ព្រមទាំងជំរុញការចូលរួមពីអង្គភាពថ្នាក់ជាតិ និងក្រោមជាតិ ក្នុងការបន្តរក្សា ការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ជូនអង្គសិក្ខាសាលាថា បញ្ហាទឹកដីគឺជារឿងអាយុជីវិតសំខាន់បំផុតសម្រាប់ជាតិ ដែលរាជរដ្ឋាភិបាលកំពុងបន្ដទាមទារយកត្រឡប់មកវិញជាដាច់ខាត ពីការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្ដជឿជាក់និងទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះ ព្រមទាំងត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងដើម្បីការពារនិងកសាងជាតិឱ្យរីកចម្រើនជាលំដាប់៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm