ក្បួននាវាអន្តរជាតិ បានដឹកជញ្ជូនជំនួយរាប់តោនទៅកាន់ប្រទេសគុយបា ស្របពេលវិបត្តិថាមពល

2026/03/25 07:23:10 pm        76

កាលពីថ្ងៃអង្គារ (២៤ មីនា) ប្រទេសគុយបា បានទទួលក្រុមដឹកជញ្ជូនជំនួយមនុស្សធម៌មកពីក្បួន «Nuestra America» ដែលជាកិច្ចប្រឹងប្រែងអន្តរជាតិឋ រៀបចំឡើងដោយសកម្មជនពិភពលោក ក្នុងគោលបំណងគេចចេញពីទណ្ឌកម្មរបស់អាមេរិក ដែលបានរឹតបន្តឹងយ៉ាងធ្ងន់ធ្ងរលើការដឹកជញ្ជូនប្រេងឥន្ធនៈ និងទំនិញផ្សេងៗទៀតទៅកាន់ប្រទេសកោះមួយនេះ។

ជំនួយទាំងនោះបានទៅដល់តាមរយៈនាវាខ្នាតតូចមួយគ្រឿង ដែលចាកចេញពីកំពង់ផែ Progreso របស់ម៉ិកស៊ិកកាលពីសប្តាហ៍មុន ហើយបានចូលមកដល់កំពង់ផែទីក្រុងឡាហាវ៉ាន កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ហើយបានប្រគល់ស្បៀងអាហារ ឱសថ ផ្ទាំងថាមពលពន្លឺព្រះអាទិត្យ (បន្ទះសូឡា) និងកង់ សរុបទាំងអស់ចំនួន ១៤តោន ជូនដល់អាជ្ញាធរគុយបា។ ក្បួននេះគឺជានាវាមួយចំណោមនាវាទាំងបីក្នុងក្រុមនាវាដឹកជំនួយដែលចេញពីម៉ិកស៊ិក។

នាវានេះបានបន្ថែមលើទំនិញចំនួន ៦តោនផ្សេងទៀតដែលត្រូវបានដឹកជញ្ជូនតាមយន្តហោះដោយក្រុមសកម្មជនក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅ សម្រាប់ការចែកចាយទៅកាន់មន្ទីរពេទ្យនានា។ យ៉ាងណាក៏ដោយ ក្បួនជំនួយកាលពីថ្ងៃអង្គារនោះ ភាគច្រើនគ្រាន់តែជាកាយវិការគាំទ្រជានិមិត្តរូបតែប៉ុណ្ណោះ ក្នុងប្រទេសមួយដែលកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចជិតដល់កម្រិតមហន្តរាយ ដែលបានរំខានយ៉ាងធ្ងន់ធ្ងរដល់វិស័យដឹកជញ្ជូន សេវាសុខាភិបាល និងការផលិតអគ្គិសនី។

រដ្ឋបាលអាមេរិក បានកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ប្រទេសកោះនៅសមុទ្រការ៉ាអ៊ីពមួយនេះ ហើយបានគំរាមដាក់ពន្ធលើប្រទេសទាំងឡាយណាដែលដឹកជញ្ជូនប្រេងទៅឱ្យគុយបា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm