ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ។
គួរបញ្ជាក់ថា ស្ពានអាកាសថ្មីចោមចៅតភ្ជាប់មហាវិថីសហព័ន្ឋរុស្សុី ទៅមកផ្លូវជាតិលេខ ៣ និងស្ពានអាកាសកំណោងពីមហាវិថី សហព័ន្ឋរុស្សុីបត់ឆ្វេងទៅមហាវិថី ចោមចៅ ត្រូវបានដាក់អោយធ្វើចរាចរបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ក្រោយពេលសាងសង់បញ្ចប់១០០%៕


