អ្នកនាំពាក្យ៖ កម្ពុជាគោរព និងអនុវត្ត​យ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ក៏​ដូច​ជា​កិច្ច​ព្រម​ព្រៀង​ពាក់​ព័ន្ធ​ដទៃ​ទៀតរវាងកម្ពុជា និងថៃ

2026/03/25 09:04:40 pm        267

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា កម្ពុជាគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន និង​ពេញ​លេញនូវបទឈប់បាញ់នូវស្មារតីរួម និងគ្រប់ចំណុច​ទាំង​អស់​នៃ​សេចក្តី​ប្រកាស​រួម​នេះ​ក៏​ដូច​ជា​កិច្ច​ព្រមព្រៀងពាក់ព័ន្ធដទៃទៀត។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា តាម​រយៈ​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៥​ ខែមីនា ឆ្នាំ២០២៦នេះ បានរម្លឹកឡើងវិញនូវខ្លឹមសារនៃការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា និង​ថៃ​តាម​ស្មារតី​នៃ​សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ដែលកម្ពុជាបន្ត គោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន។

អ្នក​នាំ​ពាក្យរម្លឹកឡើងវិញថា តាមរយៈកិច្ចប្រជុំពិសេសលើកទី ៣របស់​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ ​(GBC)កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ រវាងកម្ពុជា និងថៃកិច្ចប្រជុំបាន៖

-ទទួល​ស្គាល់ពីសារៈសំខាន់នៃការពិភាក្សាស្តីពីដំណោះស្រាយជម្លោះដោយសន្តិវិធី ក្នុងប​​រិយាកាស​នៃ​ជំនឿទុកចិត្តគ្នា ភាពស្មោះត្រង់ សុទ្ធចិត្ត យុត្តិធម៌ និងការគោរពគ្នាទៅវិញទៅមក ស្រប​តាមគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និង សន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ សំដៅបើក​ផ្លូវ​សម្រាប់​ជំពូក​ថ្មី​នៃ​សន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

-រំលឹកឡើង​វិញ​នូវ​សេចក្តី​ប្រកា​សរបស់​ប្រធាន​អាស៊ាន​ក្នុង​កិច្ច​ប្រជុំ​ពិសេស​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដែលបានរៀបចំឡើង កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ។

-បញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជៀសវាងការគំរាមកំហែង ឬការប្រើ​​ប្រាស់​កម្លាំង ​ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពព្រំដែនអន្តរជាតិ និងច្បាប់អន្តរជាតិ ដើម្បី​លើក​កម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ដោយផ្អែក​លើ​ការ​គោរព​គ្នា​ទៅវិ​ញទៅមក ចំពោះឯករាជ្យភាព អធិបតេយ្យ សមភាព បូរណភាពទឹកដី និងអត្ត​សញ្ញាណ​ជាតិ​របស់​ប្រទេស​រៀងៗខ្លួន។

-បញ្ជាក់ឡើងវិញនូវការ​ប្តេជ្ញា​ចិត្ត​ដ៏​មុត​មាំ​ចំពោះ​ការអ​នុវត្ត​ពេញលេ​ញ​ និង​មាន​ប្រសិទ្ធ​ភាព​នៃ​បទ​ឈប់​បាញ់​ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ទាំងអស់​ដែល​សម្រេច​បាន​ក្រោយ​បទ​ឈប់បាញ់នេះ ព្រមទាំងកិច្ចព្រមព្រៀង​ផ្សេងៗ​ដែល​សម្រេច​បាន​និង​កិច្ច​ព្រម​ព្រៀង​ដែល​មាន​ស្រាប់រវាងកម្ពុជានិងថៃ។

-បញ្ជាក់ឡើងវិញនូវ​ការ​តាំង​ចិ​ត្តរួម​គ្នា​ក្នុង​ការ​វិល​ត្រឡប់​ទៅ​រក​ការ​សន្ទនាដោ​យ​ផ្អែក​លើ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀងដែលធ្វើឡើងកន្លងមក ក៏ដូចជាយន្តការទ្វេភាគីដែលមានស្រាប់ សំដៅ​បញ្ឈប់​អរិភាព​គ្រប់ទម្រង់ដើម្បីបង្កើតនូវសន្តិភាពមួយដ៏ពិតប្រាកដ និងប្រកបដោយចីរភាព ជាមួយ​នឹង​ការ​ប្តេជ្ញា​ចិត្តយ៉ាងមុតមាំចំពោះការកសាងទំនុកចិត្ត ការស្តារប្រក្រតីភាពឡើងវិញ និង ការ​កសាង​សន្តិភាព​យូរ​អង្វែងនៅតាមបណ្តោយព្រំដែន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាគូសបញ្ជាក់ជាថ្មីថា កម្ពុជាគោរព និង​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន និង​ពេញ​លេញ​នូវ​បទឈប់បាញ់ នូវស្មារតីរួម និងគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមនេះ ក៏​ដូច​ជា​កិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត។

អ្នកនាំពាក្យថ្លែងថា៖«កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃដែល​បន្សល់​ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម, គោរពគោល​ការណ៍​ច្បាប់​អន្តរជាតិ ​គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិ​សញ្ញា​បារាំង-សៀម ផែនទី និងកំណត់​ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈ​កម្មការ​បោះ​បង្គោល​ព្រំដែន​ឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារ​ពាក់​ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នាពេលកន្លងមក។ កម្ពុជាមិនទទួល​ស្គាល់នូ​វ​ការ​កែ​ប្រែ​ខ្សែ​ព្រំដែន​ណាមួ​យ​ដែល​កើត​ចេញ​ពី​ការ​ប្រើប្រាស់កម្លាំងនោះឡើយ»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm