ម្តាយជនជាតិអ៊ីស្រាអែល និងប៉ាឡេស្ទីន បានដើរជើងទទេរឆ្លងកាត់ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នៅថ្ងៃអង្គារ ទី២៤ ខែមីនា ដោយអំពាវនាវឱ្យបញ្ចប់អំពើហិង្សា និងការការពារកាន់តែខ្លាំងសម្រាប់កុមារដែលរងផលប៉ះពាល់ដោយជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល។

អ្នកចូលរួមរាប់រយនាក់ បានចូលរួម «ការដើរដោយជើងទទេរ ក្រោមប្រធានបទ ការអំពាវនាវរបស់ម្តាយសម្រាប់សន្តិភាព» ដោយដើរឆ្លងកាត់កណ្តាលក្រុង Ara Pacis ទៅកាន់ក្រុង Pincio Terrace។

គំនិតផ្តួចផ្តើមនេះ ត្រូវបានគាំទ្រដោយរដ្ឋបាលទីក្រុងរ៉ូម និងមានគោលបំណងបញ្ជូនសារថា កុមារទាំងអស់សមនឹងទទួលបានសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងអនាគតដែលគ្មានការភ័យខ្លាច។
ការដើរជើងទទេរជានិមិត្តរូបនេះ ត្រូវបានអមដោយការសម្តែងចម្រៀងបន្ទរ នៅទីលាន Piazza del Popolo ជាកន្លែងដែលសកម្មជនក៏បានឡើងឆាកដើម្បីបញ្ជាក់ឡើងវិញនូវការទាមទាររបស់ពួកគេ។