អនុប្រធានទី១ រដ្ឋសភា ជំរុញនិស្សិតជ័យលាភីអាហារូបករណ៍ MEXT ឱ្យក្លាយជា «ទូតមិត្តភាព» និង​ជា​សសរទ្រូងអភិវឌ្ឍជាតិ

2026/03/25 10:05:09 pm        105

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា តំណាងដ៏ខ្ពង់​ខ្ពស់​របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នា​ព្រឹក​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នេះ បាន​អនុញ្ញាតឱ្យក្រុម​និស្សិតជ័យលាភី​អាហា​រូបករណ៍​រដ្ឋាភិបាល​ជប៉ុន (MEXT) ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ មុននឹង​ចេញ​ទៅ​បន្តកា​រសិក្សាសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៨។

ក្នុងឱកាសនោះ លោក កុល រដ្ឋា តំណាងនិស្សិតជ័យលាភី បាន​គោរព​រាយការណ៍​ជូន​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត និងអង្គពិធីអំពីកម្មវិធីសិក្សានៅប្រទេសជប៉ុន ព្រមទាំង​បា​ន​ថ្លែង​អំណរ​គុណយ៉ាង​ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំរដ្ឋសភា ដែលបានផ្តល់​ឱកាស​ដ៏​វិសេស​វិសាល​ឱ្យ​ក្រុម​និស្សិត​បា​នចូលជួបសម្តែងការគួរសម និងទទួលដំបូន្មាន ដើម្បី​ជា​ទុន​សម្រាប់​ជីវិត​សិក្សា​នៅ​ក្រៅ​ប្រទេស​។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បាននាំនូវការអបអរសាទរយ៉ាងក្រៃលែងពីសំណាក់ សម្តេចប្រ​ធាន​រដ្ឋ​សភា ​ជូនដល់និស្សិតទាំងអស់ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ការទទួល​បាន​អាហា​រូបករណ៍​ដែល​មាន​កិត្យានុភាពនេះ គឺជាសក្ខីភាពនៃសមត្ថភាពពិតប្រាកដរបស់យុវជនខ្មែរ ក្នុងការ​ឈាន​ទៅ​ក្រេប​ជញ្ជក់ចំណេះដឹងនៅសាកលវិទ្យាល័យល្បីៗកម្រិតអន្តរជាតិ។

ឯកឧត្តមអនុប្រធានទី១ រដ្ឋសភា ក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗដល់និស្សិត ឱ្យខិត​ខំ​សិក្សា​រៀន​សូត្រ ​ថែរក្សាសុខភាព និងរក្សាសាមគ្គីភាពរវាងនិស្សិតខ្មែរ និងស្ថាប័នទូតឱ្យបានស្អិតល្មួត។ ពិសេស​ជាងនេះទៅទៀត ឯកឧត្តមបានជំរុញឱ្យនិស្សិតម្នាក់ៗត្រូវធ្វើខ្លួនជា "អ្នកការទូត" ក្នុងការ​ផ្សព្វ​ផ្សាយ​ពីការពិតនៃសន្តិភាព វប្បធម៌ និងទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

ជាមួយគ្នានេះ ឯកឧត្តមក៏បានរំលេចពីជំហររបស់កម្ពុជាក្នុងការការពារអធិបតេយ្យ និងបូរណ​ភាព​ទឹក​ដី​តាម​ផ្លូវច្បាប់ ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព ដោះស្រាយបញ្ហាដោយសន្តិវិធី។ ជាមួយ​គ្នា​នេះផងដែរ ឯកឧត្តមអនុប្រធានទី 1 រដ្ឋសភា បានសម្តែងក្តីសង្ឃឹមថា ក្រោយ​បញ្ចប់​ការ​សិក្សា ​និស្សិតទាំងអស់នឹងត្រឡប់មកមាតុភូមិវិញជាមួយរបកគំហើញថ្មីៗ ដើម្បីក្លាយ​ជា​សសរ​ទ្រូង​ដ៏​រឹង​មាំសម្រាប់នាវាកម្ពុជា ស្របតាមយុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី៧​ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm