ខ្សែប្រយុទ្ធបារាំង Antoine Griezmann នឹងផ្លាស់ទៅប្រកបអាជីពនៅក្របខណ្ឌអាមេរិក Major League Soccer រដូវក្តៅខាងមុខជាមួយក្លិបបាល់ទាត់ Orlando City។
កីឡាករវ័យ ៣៥ ឆ្នាំរូបនេះកំពុងប្រកបអាជីពជាលើកទីពីរជាមួយ Atletico Madrid និងកំពុងនាំមុខគេផងដែរក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនបំផុតរបស់ក្លិប។
Antoine Griezmann បានចូលរួមជាមួយ Atletico Madrid លើកដំបូងនៅឆ្នាំ ២០១៤ ផ្ទេរពី Real Sociedad ឈ្នះជើងឯក Europa League នៅឆ្នាំ ២០១៨ តែក៏បានចាកចេញទៅ Barcelona ក្នុងពេលដែលក្លិបឈ្នះជើងឯក Europa League ម្តងទៀតនៅឆ្នាំ ២០២១។
Griezmann នៅពេលនេះស៊ុតបញ្ចូលទីឱ្យក្លិបអាជីពជិត ៣០០ គ្រាប់ហើយពោលគឺជាមួយ Real Sociedad ៤៦ គ្រាប់ Atletico Madrid ១៤១ គ្រាប់ និងជាមួយ Barcelona ២២ គ្រាប់។
សរុបសមិទ្ធផលជាមួយក្លិប Griezmann ឈ្នះជើងឯកលីគទីពីរអេស្ប៉ាញជាមួយ Real Sociedad នៅរដូវកាល ២០០៩-១០ នាំក្រុមឡើងមកលេខក្របខណ្ឌកំពូល La Liga មុនបន្តឈ្នះជើងឯក Europa League មួយលើកជាមួយ Atletico Madrid ឈ្នះជើងឯក UEFA Super Cup និងជាជើងឯករង Champions League រដូវកាល ២០១៥-១៦ ដែលចាញ់ Real Madrid ដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី។
ជាមួយ Barcelona វិញគេបានឈ្នះជើងឯក Copa del Rey និង Spanish Super Cup។
ចំណែកអាជីពជាមួយក្រុមជម្រើសជាតិបារាំងដែលបង្ហាញខ្លួនសរុប ១៣៧ ប្រកួតគេរកបាន ៤៤ គ្រាប់ ជាសមាជិកសំខាន់របស់បារាំងដែលឈ្នះជើងឯកពិភពលោកឆ្នាំ ២០១៨ នៅរុស្ស៊ី និងជើងឯករងឆ្នាំ ២០២២ នៅកាតាដែលចាញ់អាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រ បាល់ ១១ ម៉ែត្រកាត់សេចក្តី។
ដោយឡែកសម្រាប់ Orlando City រដូវកាលថ្មីដែលទើបលេងបាន ៥ ប្រកួតកំពុងឈរលេខ ១៣ នៅភាគខាងកើត Eastern Conference៕ អត្ថបទ៖នាង សុភាវុធ



