ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) បាននិយាយថា ប្រទេសរបស់លោក មិនមានបំណងចូលរួមក្នុងជម្លោះបច្ចុប្បន្ននៅក្នុងតំបន់ឈូងសមុទ្រនេះទេ។

លោក អឺដូហ្កាន់ បានថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាអំពីស្ថានភាព នៅក្នុងឈូងសមុទ្រថា៖«យើងប្តេជ្ញាចិត្តមិនឲ្យប្រទេសរបស់យើង ធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមឈូងសមុទ្រនេះទេ។ យើងមិនចង់ឲ្យជម្លោះនេះ ប្រែក្លាយទៅជាសង្គ្រាមរយៈពេលយូរក្នុងចំណោមប្រទេសនានា នៅក្នុងតំបន់នោះទេ។ នៅពេលនេះ ទួរគីធ្វើការសម្រេចចិត្តអធិបតេយ្យភាព ស្របតាមអាទិភាពរបស់ខ្លួន»។

លោកក៏បានកត់សម្គាល់ផងដែរថា ភាគីដែលពាក់ព័ន្ធក្នុងសង្គ្រាម កំពុងងាកទៅរកល្បិចកល ដើម្បីអូសទាញប្រទេសដទៃទៀតចូលទៅក្នុងជម្លោះនេះ ប៉ុន្តែ «ទួរគីមើលឃើញអន្ទាក់ទាំងនេះ ហើយកំពុងធ្វើសកម្មភាពយ៉ាងប្រុងប្រយ័ត្ន និងដោយចិត្តត្រជាក់បំផុត»៕