ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ចក្រភពអង់គ្លេសជំរុញអ៊ុយក្រែនឲ្យបង្កើនជម្លោះ

2026/03/25 10:30:41 pm        196

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង់គ្លេស លោក Andrey Kelin បាននិយាយថា ចក្រភពអង់គ្លេស កំពុងផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ដើម្បីទប់ស្កាត់ការបញ្ចប់ជម្លោះនេះ។ 

អ្នកការទូតរុស្ស៊ីរូបនេះ បានប្រាប់សារព័ត៌មាន TASSថា៖«ចំណាត់ការទាំងអស់ដែលធ្វើឡើងដោយចក្រភពអង់គ្លេសនាពេលបច្ចុប្បន្ន បង្ហាញពីបំណងប្រាថ្នារបស់ពួកគេ ក្នុងការជំរុញទីក្រុងគីវឲ្យបង្កើនភាពតានតឹងបន្ថែមទៀត។ ការផ្គត់ផ្គង់អាវុធដល់ទីក្រុងគីវ កម្មវិធីរួមគ្នាសម្រាប់ផលិតយានដ្រូន និងមីស៊ីល      រយៈចម្ងាយឆ្ងាយនៅលើទឹកដីនៃចក្រភពអង់គ្លេស ការបណ្តុះបណ្តាលទាហាននៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅទីនោះ វត្តមាននៃគ្រូពេទ្យយោធារបស់អង់គ្លេស កន្លែងបណ្តុះបណ្តាល និងអ្នកឯកទេស ក្នុងការជួសជុលគ្រឿងយុទ្ធោបករណ៍ នៅអ៊ុយក្រែន  គឺពុំមានអ្វីបង្ហាញពីបំណងប្រាថ្នារបស់ទីក្រុងឡុងដ៍ ក្នុងការបញ្ចប់ជម្លោះនោះទេ»។ 

លោក Kelin បានរិះគន់គំនិតផ្តួចផ្តើមសន្តិភាពរបស់ចក្រភពអង់គ្លេស ដោយបង្ហាញពីការសង្ស័យយ៉ាងខ្លាំងអំពីភាពស្មោះត្រង់របស់មន្ត្រីអង់គ្លេស។

លោកឯកអគ្គរដ្ឋទូតបាននិយាយថា៖«ការអំពាវនាវដែលគ្មានភាពច្បាស់លាស់ ដើម្បីបញ្ចប់អ្វីដែលហៅថា សន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង គឺគ្មានអ្វីក្រៅពីការធ្វើឲ្យតែល្អមើលនោះទេ។ យើងមិនបានទទួលសញ្ញាណាមួយនៃឆន្ទៈរបស់ចក្រភពអង់គ្លេស ក្នុងការពិភាក្សាអ្វីមួយ ដោយស្ថាបនានោះទេ ហើយយើងមិនរង់ចាំពួកគេធ្វើដូច្នេះទេ»។

«ទីក្រុងឡុងដ៍ស្ទើរតែមិនអាចធ្វើឲ្យយើងភ្ញាក់ផ្អើល ជាមួយនឹងវិធីសាស្រ្តថ្មីជាមូលដ្ឋានចំពោះបញ្ហាអ៊ុយក្រែននោះទេ ហើយទីក្រុងមូស្គូ ក៏មិនត្រូវការការពន្យល់អំពីជំហរផ្លូវការរបស់ពួកគេនោះដែរ»៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        40
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        49
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm