អាមេរិករង់ចាំចម្លើយពីអ៊ីរ៉ង់ ជុំវិញជំនួបកំពូលសន្តិភាព ខណៈអ៊ីស្រាអែលតាមមើលស្ទើរមិនប៉ប្រិចភ្នែក

2026/03/25 10:42:15 pm        104

ប្រភព ២រូបដែលដឹងអំពីការពិភាក្សានេះ បានប្រាប់សារព័ត៌មាន Axios ថា សហរដ្ឋអាមេរិក និងក្រុមអ្នកសម្របសម្រួលក្នុងតំបន់ កំពុងពិភាក្សាអំពីលទ្ធភាពនៃការរៀបចំកិច្ចចរចាសន្តិភាពកម្រិតខ្ពស់ជាមួយអ៊ីរ៉ង់ឲ្យបានឆាប់ នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែមីនា ឆ្នាំ២០២៦) ប៉ុន្តែពួកគេនៅតែរង់ចាំការឆ្លើយតបពីទីក្រុងតេអេរ៉ង់។

លោកប្រធានាធិបតីអាមេរិក Donald Trump បង្ហាញការចាប់អារម្មណ៍ ក្នុងការបន្ថយភ្លើងសង្គ្រាមនេះ រហូតដល់រលត់ទាំងស្រុង ប៉ុន្តែការរារាំងរបស់អ៊ីរ៉ង់ នៅឈូងសមុទ្រ Hormuz បង្កភាពស្មុគស្មាញដល់ឱកាសនៃយុទ្ធសាស្ត្រចាកចេញណាមួយ។ សហរដ្ឋអាមេរិកបានចែករំលែកជាមួយអ៊ីស្រាអែលអំពីផែនការ ១៥ចំណុចរបស់ខ្លួន ដើម្បីបញ្ចប់សង្គ្រាម ហើយបានអះអាងថា អ៊ីរ៉ង់បានយល់ព្រមលើចំណុចសំខាន់ៗជាច្រើន។ តែមិនទាន់មានភស្តុតាងជាក់ស្តែងណាមួយនៃកិច្ចព្រមព្រៀងបែបនេះនៅឡើយទេ។

ប្រភពពីអ៊ីស្រាអែលចំនួន ២ ឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បារម្ភថា លោក Trump អាចនឹងឈានដល់កិច្ចព្រមព្រៀងមួយ ដែលមិនស្របតាមគោលបំណងរបស់អ៊ីស្រាអែល រួមបញ្ចូលការធ្វើសម្បទានសំខាន់ៗ និងកំណត់សមត្ថភាពរបស់អ៊ីស្រាអែល ក្នុងការវាយប្រហារ លើអ៊ីរ៉ង់។ ចំណែកប្រភពទី៣ បាននិយាយថា ថ្នាក់ដឹកនាំអ៊ីស្រាអែល បានបង្ហាញមន្ទិលសង្ស័យថា តើអ៊ីរ៉ង់ពិតជាបានផ្តល់សម្បទានដូចអ្វីដែលសហរដ្ឋអាមេរិកបានអះអាងមែន ឬយ៉ាងណា។

កាលពីថ្ងៃអង្គារ (ទី២៤ ខែមីនា ឆ្នាំ២០២៦) លោក Trump បានប្រាប់អ្នកសារព័ត៌មាន នៅការិយាល័យប្រធានាធិបតី Oval Office ថា ទោះបីជាមានការបាត់បង់មេដឹកនាំអ៊ីរ៉ង់ជាច្រើនក្ដី ក៏សហរដ្ឋអាមេរិក «កំពុងជជែកត្រូវបុគ្គល ហើយពួកគេចង់ធ្វើកិច្ចព្រមព្រៀងខ្លាំងណាស់»។ យ៉ាងណាក្ដី នាពេលនេះ មន្ត្រីអ៊ីរ៉ង់កំពុងបដិសេធការអះអាងរបស់លោក Trump អំពីការចរចានៅពីក្រោយឆាក តែពួកគេបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្ញើសារ និងសំណើនានា។

ប្រទេសប៉ាគីស្ថាន ដែលបានបញ្ជូនសារទៅមក រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន រួមជាមួយប្រទេសអេហ្ស៊ីប និងទួរគី បានប្រាប់ថា ខ្លួន «ត្រៀមខ្លួនជាស្រេច និងមានកិត្តិយស» ក្នុងការធ្វើម្ចាស់ផ្ទះ សម្រាប់កិច្ចចរចាសន្តិភាពនេះ ប្រសិនបើប្រទេសទាំង២ ព្រមព្រៀងគ្នា។ លោក Trump បានចែករំលែកសាររបស់ប៉ាគីស្ថាននៅលើបណ្ដាញសង្គម Truth Social ដែលជាសញ្ញានៃការចាប់អារម្មណ៍របស់លោក ក្នុងការធ្វើឲ្យកិច្ចប្រជុំកំពូលបែបនេះកើតឡើង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm