គណបក្សរបស់នាយករដ្ឋមន្ត្រីដាណឺម៉ាកឈ្នះឆ្នោត ខណៈការចរចាបង្កើតរដ្ឋាភិបាលដ៏លំបាករង់ចាំខាងមុខ

2026/03/25 10:52:18 pm        54

គណបក្សរបស់នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានឈ្នះការបោះឆ្នោតដែលមានការប្រកួតប្រជែងយ៉ាងប្រកៀកប្រកិត ដោយមានការសន្យាថា នឹងរក្សាស្ថិរភាព អំឡុងភាពចលាចលទូទាំងពិភពលោក ដោយលទ្ធផលនេះបង្កើតបានដំណាក់កាលចរចាបង្កើតរដ្ឋាភិបាលចម្រុះដ៏លំបាកមួយ ជាអ្វីដែលធានាដល់ការកាន់អំណាចអាណត្តិទី៣។

គណបក្សសង្គមប្រជាធិបតេយ្យ (Social Democrats) របស់លោកស្រីនាយករដ្ឋមន្ត្រី បានលេចឡើងក្នុងនាមជាគណបក្សទទួលបានសំឡេងឆ្នោតច្រើនជាងគេបំផុត ជាមួយនឹងសំឡេងគាំទ្រ ២១,៩ភាគរយនៃការបោះឆ្នោតសភា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ជាដំណើរការដែលត្រូវបានគ្របដណ្ដប់ដោយការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump លើដែនដី Greenland បន្ទាប់ពីសន្លឹកឆ្នោតទាំងអស់ត្រូវបានរាប់ជាបឋម។ យ៉ាងណាក្ដី នេះគឺជាលទ្ធផលអាក្រក់បំផុតលើកដំបូងរបស់គណបក្សនេះ ក្នុងរយៈពេលជាង ១សតវត្សរ៍។

ដោយសារគណបក្សទាំង២ ខ្វះសំឡេងភាគច្រើនដាច់ខាត រដ្ឋមន្ត្រីការបរទេស លោក Lars Lokke Rasmussen មកពីគណបក្សកណ្តាលនិយម បានកាន់តំណែងជាអ្នកសម្រេចធំជាងគេ។ ការស្នើរបស់លោក នៅយប់ថ្ងៃបោះឆ្នោត ដើម្បីឲ្យបន្តរដ្ឋាភិបាលចម្រុះឆ្លងប្លុក ត្រូវបានបដិសេធដោយមេដឹកនាំគណបក្សសេរីនិយម (Liberal) លោក Troels Lund Poulsen ដែលបានច្រានចោលការសហការជាមួយលោកស្រី Frederiksen ដោយធ្វើឲ្យជម្រើសកាន់តែរួមតូច សម្រាប់ការចរចាដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែមីនានេះ។

គួរបញ្ជាក់ថា ដំណើរការនេះ គឺជាមួយ ក្នុងចំណោមការបោះឆ្នោតអឺរ៉ុបជាបន្តបន្ទាប់ ដែលត្រូវបានរងឥទ្ធិពលដោយការវិលត្រឡប់របស់លោក Trump ទៅកាន់សេតវិមាន។ ចំនួនអ្នកចេញទៅបោះឆ្នោត មាន ៨៤ភាគរយ។ ជារួម ប្លុកដែលមានទំនោរឆ្វេងនិយម ទទួលបាន ៨៤អាសនៈ គូប្រជែងរបស់ខ្លួន មាន ៧៧អាសនៈ ខណៈគណបក្ស Moderates ដណ្ដើមបាន ១៤អាសនៈ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm