សាលារៀនមួយចំនួនចាប់ផ្ដើមបំផុសឱ្យសិស្សស្គាល់ និងលេងល្បែងប្រជាប្រិយខ្មែរ

2026/03/25 11:00:22 pm        296

ជាការកត់សម្គាល់ តាមបណ្ដាសាលារៀនមួយចំនួន នាពេលនេះ បានចាប់ផ្ដើមបំផុសឱ្យសិស្ស បានស្គាល់ និងលេងល្បែងប្រជាប្រិយខ្មែរ ស្របពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាន់​តែខិតចូលមកដល់។ ការបំផុសឱ្យសិស្សបានស្គាល់ បានលេងល្បែងប្រជាប្រិយខ្មែរនេះ ជា​ភាព​សំខាន់មួយដែលជាការចូលរួមថែរក្សានូវអ្វីដែលជាវប្បធម៌ប្រពៃណីជាតិ។

សាលារៀនមួយចំនួន មិនទាំងអស់នោះទេ បច្ចុប្បន្ននេះ បាន​បំផុស​ឱ្យ​សិស្ស​ចាប់ផ្ដើម​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​នៅម៉ោងសម្រាកសិក្សា។ សាលាខ្លះ ក៏ធ្លាប់បានអនុវត្ត​សកម្មភាពនេះ​ជាច្រើន​ឆ្នាំ​រួច​មក​ហើយ។ ជាក់ស្ដែងសម្រាប់សាលាបឋមសិក្សា អ្នកឧកញ៉ា មហាភក្ដី ហ៊ុន នាង ព្រែកកំពឹស បាន​បន្តសកម្មភាពនាំឱ្យសិស្សតូចៗរបស់ខ្លួន បានស្គាល់ និងបាន​លេងល្បែង​ប្រជាប្រិយ​ជា​ច្រើន​ប្រភេទ។ ការបំផុសនេះ គឺមានការដឹកនាំ មានការបង្រៀន ពីរបៀបលេងដោយផ្ទាល់ ពីគ្រូបង្រៀន​។

លោក ផុន ណាត ជានាយកសាលា លើកឡើងថា សាលារបស់លោក បានដឹកនាំសិស្ស​លេងល្បែង​ប្រជាប្រិយខ្មែរនេះ ជាច្រើនឆ្នាំមកហើយ។ លោកថា វាជាភាពចាំបាច់ ដែលត្រូវ​បង្រៀនឱ្យកុមារបានស្គាល់ ពីអ្វីទៅដែលជាល្បែងប្រជាប្រិយខ្មែរ ដែលដូនតា បានបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ។ លោកថា វាពិតជាសំខាន់ ព្រោះកុមារ ជាអ្នកបន្ត ជាអ្នកបន្តថែរក្សា វប្បធម៌ប្រពៃណីជាតដ៏ផូរផង់របស់ខ្មែរ។

សម្រាប់សិស្សដែលបានចូលរួមលេងល្បែងប្រជាប្រិយ ម្នាក់ៗបង្ហាញនូវស្នាមញញឹម ស្នាមញញឹមពោពេញដោយភាពសប្បាយរីករាយ។ ពួកគេម្នាក់ៗលើកឡើងពីការសប្បាយចិត្ត ដែលសាលាបានដឹកនាំឱ្យមានការលេងល្បែងប្រជាប្រិយទាំងនេះ។ ពួកគេបានស្វែងយល់កាន់តែច្រើន ពីល្បែងប្រជាប្រិយខ្មែរ។

សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏នឹងមានការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនៅរាជធានីភ្នំពេញ។ រៀបចំ ព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលជាការបន្តដំណើរការសង្គមជាប្រក្រតីភាព និងជាការរក្សាសាមគ្គីភាព និងផ្សាភ្ជាប់ឱ្យប្រជាពលរដ្ឋចូលរួមថែរក្សា នូវអ្វីដែលជាទំនៀមទំលាប់ វប្បធម៌ប្រពៃណីជាតិ៕ អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm