បេសកជនក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump ជំរុញឲ្យក្រុមហាម៉ាសរំសាយអាវុធដោយឥតពន្យារពេល

2026/03/25 11:17:58 pm        68

បេសកជនប្រចាំតំបន់ហ្កាហ្សា នៅក្នុងក្រុមប្រឹក្សាសន្តិភាព (Board of Peace) របស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានជំរុញឲ្យសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដាក់សម្ពាធលើក្រុមសកម្មប្រយុទ្ធហាម៉ាសឲ្យរំសាយអាវុធ ដែលជាផ្នែកមួយនៃបទឈប់បាញ់ ដើម្បីបញ្ចប់សង្គ្រាមជាង ២ឆ្នាំ។

អ្នកការទូតប៊ុលហ្គារីចាស់វស្សា លោក Nickolay Mladenov ដែលត្រូវបានតែងតាំងជាតំណាងជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិភាពនេះ សម្រាប់តំបន់ហ្កាហ្សា បាននិយាយថា៖ «ខ្ញុំសូមស្នើឲ្យសមាជិកក្រុមប្រឹក្សាប្រើប្រាស់មធ្យោបាយទាំងអស់ដែលខ្លួនមាន ដើម្បីជំរុញឲ្យក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនទាំងអស់ ទទួលយកក្របខ័ណ្ឌនេះ ដោយមិនពន្យារពេលយូរតទៅទៀត»។

លោកបានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីជម្លោះប៉ាឡេស្ទីនថា៖ «រៀងរាល់ម៉ោង រៀងរាល់ថ្ងៃ ត្រូវបានកន្លងទៅដោយឥតប្រយោជន៍ នាំឲ្យមានការបាត់បង់អាយុជីវិតមនុស្ស និងធ្វើឲ្យប៉ះពាល់បន្ថែមទៀតដល់ដំណើរការសន្តិភាពដែលអាចទុកចិត្តបាន និងយូរអង្វែង»។

គួរបញ្ជាក់ថា រដ្ឋបាលរបស់លោក Trump រួមជាមួយប្រទេសកាតា និងអេហ្ស៊ីប បានចរចាឲ្យមានបទឈប់បាញ់មួយ កាលពីខែតុលាឆ្នាំមុន ដើម្បីបញ្ឈប់សង្គ្រាមដ៏បំផ្លិចបំផ្លាញរយៈពេល ២ឆ្នាំ នៅតំបន់ហ្កាហ្សា។ 

កាលពីខែមករាឆ្នាំនេះ ទីក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា ខ្លួនកំពុងឈានចូលដំណាក់កាលទី២ នៃផែនការសន្តិភាព ដែលអំពាវនាវឲ្យមានការរំសាយអាវុធរបស់ក្រុមហាម៉ាស ដែលការវាយប្រហារមិនធ្លាប់មានពីមុនរបស់ខ្លួន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើអ៊ីស្រាអែល បានបង្កឲ្យមានការវាយលុកយ៉ាងខ្លាំងសងសឹកវិញ។ ផែនការនេះក៏អំពាវនាវឲ្យមានការដកបន្តិចម្តងៗនៃកងកម្លាំងអ៊ីស្រាអែល និងការដាក់ពង្រាយកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ៕

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        6
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        64
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm