ស៊ីម៉ាក់ និង NPA ធ្វើសិក្ខាសាលាស្តីពី «គ្រាប់បែកចង្កោមប្រភេទថ្មី CMR M-Series» ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ខណៈរបាយការណ៍បឋមបង្ហាញថាក្នុងសង្គ្រាមឈ្លានពានថៃបានប្រើគ្រាប់នេះប្រមាណ១៣ម៉ឺនគ្រាប់ស្មើនឹងកូនគ្រាប់បែកចង្កោមពី៦លានទៅ៧លានគ្រាប់

2026/03/25 11:20:11 pm        92

នៅព្រឹកថ្ងៃ ទី២៥ ខែមីនា ឆ្នាំ២០២៦ នៅសាលសន្និសិទសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC និងលោក Hans Peter Risser ប្រធានអង្គការ ជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៍ (NPA) ប្រចាំកម្ពុជា បានចូលរួមធ្វើជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី " គ្រាប់បែកចង្កោមប្រភេទថ្មី CMR M-Series" សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៦។ អ្នកចូលរួមក្នុងសិក្ខាសាលានេះ មានមន្រ្តីជំនាញអង្គភាព CMAC ចំនួន២៨រូប និងអង្គការដៃគូអន្តរជាតិសំខាន់ៗរួមមាន៖ អង្គការNPA, អង្គការGolden West និងអង្គការAPOPO ជាដើម។  

អង្គភាព CMAC និងអង្គការ NPA បានសហការគ្នារៀបចំសិក្ខាសាលានេះឡើង ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការងារបច្ចេកទេសគ្រាប់បែកចង្កោមប្រភេទស៊េរី M ដែលរងផលប៉ៈពាល់ដោយសារសង្គ្រាមសៀមឈ្លានពាន។ គ្រាប់បែកចង្កោមដែលទាហ៊ានសៀមបានប្រើប្រាស់បាញ់មកលើបូរណភាពទឹកដីកម្ពុជាមាន៣ប្រភេទសំខាន់គឺ M42 M46 និងM85 តាមលទ្ធផលស្រាវជ្រាវរបស់ក្រុមជំនាញអង្គភាពCMAC នៅតំបន់រងផលប៉ះពាល់ចំនួន៣៧១ ភូមិនៃខែត្រ៦តាមបណ្តោយព្រំដែនខ្មែរ-សៀម រួមមានខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ រួមទាំងខេត្តសៀមរាបផងនោះ កំណត់តំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមចំនួនប្រមាណ ៣,៦០០ ពហុកោណ (ទីតាំង) មានផ្ទៃដីសរុបប្រមាណ ២,៣៦០ គីឡូម៉ែត្រក្រឡា។ គ្រាប់បែកចង្កោមទាំងនេះបាញ់ផ្លោងមកលើភូមិឋានប្រជាពលរដ្ឋ ដីស្រែចម្ការ សាលារៀន មន្ទីរពេទ្យ តំបន់ស៊ីវិលនិងទីតាំងកងទ័ពជាដើម។ 

បើផ្អែកតាមលក្ខណៈបច្ចេកទេសនៃការស្រាវជ្រាវកំណត់អត្តសញ្ញាណតំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមប្រភេទស៊េរី M នេះ អាចធ្វើការសន្និដ្ឋានជំហានបឋមថា សៀមអាចប្រើប្រាស់គ្រាប់បែកចង្កោមកាំភ្លើងធំប្រភេទ 155MM មានចំនួនប្រមាណ ១២០,០០០ទៅ ១៣០,០០០គ្រាប់ ដែលមានកូនគ្រាប់បែកចង្កោមប្រមាណពី៦លានទៅ៧លានគ្រាប់។ ការស្រាវជ្រាវមូលដ្ឋានមិនទាន់បញ្ចប់ទាំងស្រុងនៅឡើយទេ។ 

សូមបញ្ជាក់ថា គ្រាប់បែកចង្កោមប្រភេទស៊េរីM មានប្រើប្រាស់ក្នុងសង្គ្រាមនៅប្រទេសមួយចំនួនដូចជានៅលីបង់ ស៊ីរី អ៊ុយក្រែន និងយេមែនជាដើម។ 

សូមជម្រាបថា គំនិតផ្តួចផ្តើមនៃការរៀបចំសិក្ខាសាលានេះ បានកើតចេញពីការយល់ឃើញយ៉ាងច្បាស់ថា គ្រាប់បែកចង្កោមប្រភេទនេះ បន្តបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរ និងយូរអង្វែង ដល់សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់រងផលប៉ះពាល់ ហើយអង្គភាពCMACក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាល នឹងខិតខំបន្តបេសកកម្មមនុស្សធម៌របស់ខ្លួន ដើម្បីធានាថាទឹកដីកម្ពុជាក្លាយជាតំបន់សុវត្ថិភាព ក្តីសង្ឃឹមនិងភាពរុងរឿង។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm