មន្រ្តីអនុវត្តច្បាប់បានពង្រឹងសមត្ថភាពស្តីពីវិធានសារពើភណ្ឌព្រៃឈើកម្រិតជាតិ ជំរុញការគ្រប់គ្រងធនធានធម្មជាតិ និងការរស់នៅប្រកបដោយចីរភាព

2026/03/25 11:27:20 pm        144

កោះកុង ៖ មន្រ្តីជំនាញក្រសួងបរិស្ថាន និងមន្រ្តីឧទ្យានុរក្សមកពីខេត្តកោះកុង កំពតនិងព្រះសីហនុ បានទទួលការបណ្តុះបណ្តាល ជាមន្ត្រីបង្គោលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្តីពីវិធានសារពើភណ្ឌព្រៃឈើកម្រិតជាតិ រួមចំណែកសំខាន់ដល់ការគ្រប់គ្រងធនធានធម្មជាតិ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការរស់នៅប្រកបដោយចីរភាព។ 

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថាសារពើភណ្ឌព្រៃឈើកម្រិតជាតិ គឺជាឧបករណ៍សម្រាប់បង្កើតព័ត៌មានស្តីពីព្រៃឈើ និងធនធានព្រៃឈើសម្រាប់គោលនយោបាយប្រើប្រាស់ដីថ្នាក់ជាតិ និងថ្នាក់តំបន់។ វិធាននេះ ត្រូវបានប្រើប្រាស់ ដើម្បីគណនាលទ្ធផល ដូចជាផ្ទៃដីព្រៃឈើ ផ្ទៃដីតាមប្រភេទព្រៃឈើ កំណើនសន្និធិកាបូន និងជីវម៉ាស់ព្រៃឈើ ស្ថានភាពព្រៃឈើ និងទិដ្ឋភាពមួយចំនួននៃជីវចម្រុះ។ លើសពីនេះ ការប្រមូលទិន្នន័យសង្គម-សេដ្ឋកិច្ច របស់សហគមន៍មូលដ្ឋាន នឹងជួយឱ្យប្រភពទិន្នន័យ មានលក្ខណ:ពេញលេញ និងអាចប្រើប្រាស់បាន ព្រមទាំងជាប្រភពទិន្នន័យសំខាន់ សម្រាប់អនុវត្តកម្មវិធីព្រៃឈើជាតិកម្ពុជា។

ឯកឧត្តម បានលើកឡើងពិវិធានការពង្រឹងសមត្ថភាព បានឆ្លើយតបនឹង ដែលជាយុទ្ធសាស្រ្តចម្បងមួយ ក្នុងសសរស្តម្ភ«ភាពបៃតង» នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលជំរុញឱ្យមន្រ្តីជំនាញ ធ្វើការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន កាន់តែមានប្រសិទ្ធភាពជាងមុន តាមរយៈការប្រើប្រាស់វិធីសាស្រ្ត និងបច្ចេកវិទ្យាថ្មី ដូចជាការប្រើប្រាស់កម្មវិធី ផែនទីផ្កាយរណប បច្ចេកទេសប្រើប្រាស់ឧបករណ៍ GPS ការណែនាំបច្ចេកទេស ការវាស់វែងអង្កត់ផ្ចិត កម្ពស់ដើមឈើ ស្ថានភាពសុខភាព និងគុណភាពដើមឈើ ការប្រមូលទិន្នន័យជាដើម។

លទ្ធផលនៃសារពើភណ្ឌព្រៃឈើកម្រិតជាតិ នឹងត្រូវបានប្រើប្រាស់សម្រាប់គាំទ្រស្ថាប័នជាតិ ដើម្បីប្រើប្រាស់សម្រាប់រៀបចំយុទ្ធសាស្ត្រជាតិ ក្នុងការការពារព្រៃឈើ និងផ្តល់សារៈសំខាន់ខ្លាំងណាស់ សម្រាប់ការវាយតម្លៃស្ថានភាពព្រៃឈើ ការគណនាកាបូន និងការអនុវត្តយន្តការរេដបូក (REDD+)នៅកម្ពុជា ដែលរួមចំណែកដល់ការរិកចម្រើន សេដ្ឋកិច្ចសង្គម និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ។

ការបណ្តុះបណ្តាលស្តីពីវិធានសារពើភ័ណ្ឌព្រៃឈើកម្រិតជាតិនេះ រៀបចំឡើង ក្នុងគោលបំណងចម្បងនៃបង្កើនសមត្ថភាព មន្រ្តីបង្គោលក្រសួងបរិស្ថាននិងមន្រ្តីឧទ្យានុរក្ស អំពីវិធីសាស្រ្ត លើបច្ចេកទេសសារពើភណ្ឌព្រៃឈើ ការអនុវត្តន៍រាស់រាប់ដើមឈើ និងរបៀបបំពេញលើទម្រង់សាលាកប័ត្រព័ត៌មាននៅទីវាល។ វគ្គបណ្តុះបណ្តាលលើកនេះ បានរៀបចំឡើងជាលើកទី៤ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅខេត្តកោះកុង ដោយនាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្រ្ត នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន ដែលផ្តោតលើប្រធានបទសំខាន់ៗមួយចំនួនដូចជា៖

- ណែនាំអំពីវិធានសារពើភ័ណ្ឌព្រៃឈើ ផ្តោតលើវិធីសាស្រ្តដាក់តាំងឡូត៍

- ណែនាំអំពីការប្រើប្រាស់ឧបករណ៍ ឬសម្ភារៈ និងសាលាកប័ត្រកត់ត្រាទិន្នន័យនៅទីវាល 

- និងដំណើរការអនុវត្តវាស់វែង និងប្រមូលទិន្នន័យនៅទីវាល៕ (អត្តបទ:ក្រសួងបរិស្ថាន)

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm