បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយសាធារណៈអូស្ត្រាលីធ្វើកូដកម្មពាក់ព័ន្ធប្រាក់ខែ ជាលើកទី១ ក្នុងរយៈពេល ២០ឆ្នាំ

2026/03/25 11:30:35 pm        57

បុគ្គលិករាប់រយនាក់ ពីសាជីវកម្មប្រព័ន្ធផ្សព្វផ្សាយសាធារណៈអូស្ត្រាលី បានចាប់ផ្តើមធ្វើកូដកម្មរយៈពេល ១ថ្ងៃ នៅថ្ងៃពុធ (ទី២៥ ខែមីនា ឆ្នាំ២០២៦) នេះ ដែលជាការបង្ហាញការតវ៉ាលើកដំបូង ក្នុងរយៈពេល ២០ឆ្នាំ ជុំវិញបញ្ហាប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ ដោយនេះបានរំខានដល់ការផ្សាយផ្ទាល់កម្មវិធីព័ត៌មាន នៅស្ថានីយប្រព័ន្ធផ្សព្វផ្សាយសាធារណៈ។

កម្មវិធីផ្សាយផ្ទាល់ ត្រូវបានបង្វែរទៅចាក់ផ្សាយមាតិកាពីស្ថានីយប្រព័ន្ធផ្សព្វផ្សាយសាធារណៈ BBC របស់ចក្រភពអង់គ្លេស នៅពេលដែលកូដកម្មនេះ បានចាប់ផ្តើមនៅម៉ោង ១១:០០ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ០០:០០ ម៉ោងសកល)។ កម្មវិធីល្បីៗ នៅលើទូរទស្សន៍ និងវិទ្យុ ក៏ត្រូវបានគេរំពឹងថា នឹងត្រូវជំនួសដោយការចាក់ផ្សាយឡើងវិញ ក្នុងអំឡុងពេលមានកូដកម្ម ២៤ម៉ោងនេះ។

កូដកម្មនេះកើតឡើងបន្ទាប់ពីមានការចរចា អំពីប្រាក់ខែជាច្រើនខែ រវាងបុគ្គលិក និងថ្នាក់គ្រប់គ្រង។ បុគ្គលិករបស់ប្រព័ន្ធផ្សព្វផ្សាយ ABC ភាគច្រើន ក្នុងសប្តាហ៍នេះ បានបដិសេធការផ្តល់ជូនចុងក្រោយនៃការដំឡើងប្រាក់ខែ ១០ភាគតយ ក្នុងរយៈពេល ៣ឆ្នាំ និងប្រាក់លើកទឹកចិត្ត ១.០០០ដុល្លារអូស្ត្រាលី (៧០០ដុល្លារ) សម្រាប់បុគ្គលិកដែលកំពុងបន្តការងារ និងបុគ្គលិកជាប់កិច្ចសន្យា។

១ភាគ៣ នៃបុគ្គលិក ៤.៥០០នាក់របស់ប្រព័ន្ធផ្សព្វផ្សាយ ABC គឺជាសមាជិកសហជីព។ បុគ្គលិកប្រហែល ១.០០០នាក់ បានបោះឆ្នោតគាំទ្រឲ្យចាត់វិធានការឧស្សាហកម្ម បន្ទាប់ពីការចរចាបរាជ័យ។ សហជីព Media, Entertainment និង Arts Alliance បានឲ្យដឹងថា ការផ្តល់ជូននេះ គឺទាបជាងអតិផរណា ហើយមិនបានធានាដល់លក្ខខណ្ឌការងារដែលមានសុវត្ថិភាពឡើយ។ សហជីពបានបន្ថែមថា ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១.០០០ដុល្លារអូស្ត្រាលីនោះ ក៏មិនរួមបញ្ចូលសមាជិកបុគ្គលិកក្រៅម៉ោង ឬធ្វើការបណ្ដោះអាសន្ននោះដែរ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm