ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដាក់ឲ្យ​ដំណើរ​ការ​ផែន​ទី​បង្ហាញ​ផ្លូវ​ស្តីពី​ប្រព័ន្ធ​ស្បៀង​លើ​កទី២ ដើម្បីធានាប្រយោជន៍ក្រុមគោលដៅ

2026/03/25 11:50:04 pm        303

ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានដាក់​ឲ្យ​ដំណើរ​ការ​ផែន​ទី​បង្ហាញ​ផ្លូវ​ស្តីពី​ប្រព័ន្ធ​ស្បៀង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា លើកទី២ ឆ្នាំ២០២៥-២០៣០ ដើម្បី​ធានាអត្ថប្រយោជន៍ដល់ក្រុមគោលដៅ និងធ្វើឲ្យសម្រេចបានផែនការមួយចំនួន ។

ក្នុង​ពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀង សម្រាប់​ការ​អភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការ នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានឲ្យដឹងថា ផែន​ទី​បង្ហាញផ្លូវលើកទី២ បង្ហាញពីដំណើរការផ្ដោតលើលទ្ធផលរួមសម្រាប់មនុស្ស ភពផែនដី និង​វិបុលភាព ហើយផែនទីនេះ ប្រទេសកម្ពុជាបានផ្លាស់ប្ដូរពីមហិច្ឆិតាជាយុទ្ធសាស្ត្រ ទៅ​កាន់​ផល​សម្រេច​ដែលអាចវាស់វែងបាន។

ឯកឧត្តមបន្តថា ផែនទីបង្ហាញផ្លូវលើកទី២ និងទ្រឹស្ដនៃការផ្លាស់ប្ដូរត្រូវបានបង្កើតឡើង ដើម្បី​ធានា​បាន​នូវអត្ថប្រយោជន៍ជាក់ស្ដែង សម្រាប់គ្រួសារជនបទ ស្ត្រី និងយុវជន សហគ្រាសធុនតូច និង​មធ្យម និងសហគមន៍ជនជាតិដើមភាគតិច ទន្ទឹមនឹងការពង្រឹងភាពធន់នៅថ្នាក់ជាតិ និង​ភាព​ជឿជាក់​ជាសកល ។

ឯកឧត្តម​បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និង​ជនបទ មានប្រសាសន៍ថា ការរៀបចំផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀង សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាពនៅកម្ពុជា លើកទី២នេះ គឺស្របតាមការអំពាវនាវ របស់អគ្គលេខា​ធិការ​អង្គការ​​សហប្រជាជាតិ និងស្របតាមសភាពការណ៌វិវត្តក្នុងប្រទេស តំបន់ និងសកលលោក ខណៈ​កម្ពុជា កំពុងស្ថិតនៅដំណាក់កាលដ៏សំខាន់មួយក្នុងការធ្វើបរិវត្តកម្មប្រព័ន្ធស្បៀងរបស់ខ្លួន ។

ឯកឧត្តមបានបន្តថា ការផ្លាស់ប្តូរនគរូបនីយកម្មយ៉ាងឆាប់រហ័ស រួមទាំងការផ្លាស់ប្តូរប្រជាសាស្រ្ត និងបញ្ហាការ ប្រែប្រួលអាកាសធាតុ បាននិងកំពុងធ្វើឱ្យមានការផ្លាស់ប្តូររបៀបរបបរស់នៅ និងរបៀបរបបដែលស្បៀងអាហារត្រូវបានផលិត កែច្នៃ ចែកចាយ និងប្រើប្រាស់ ដែលបញ្ហាទាំងអស់នេះ តម្រូវឱ្យក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ វិស័យឯកជន និងអង្គការសង្គមស៊ីវិល រៀបចំផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា លើកទី២ និងយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤ ២០២៨ ឆ្លើយតបទៅនឹងបញ្ហាប្រព័ន្ធស្បៀង និងការប្រែប្រួលអាកាសធាតុ ដើម្បីឱ្យប្រជាពលរដ្ធគ្រប់រូប ទទួលបានសន្តិសុខស្បៀង អាហារូបត្ថម្ភ របបអាហារសុខភាព និងការពារបរិស្ថាន និងជំរុញឱ្យប្រព័ន្ធស្បៀងឆ្ពោះទៅរកការអភិវឌ្ឍបៃតង ។

សម្រាប់អង្គការដៃគូ បានអះអាងថា ផែនទីបង្ហាញផ្លូវលើកទី២នេះ បង្ហាញពីចក្ខុវិស័យរបស់កម្ពុជា ក្នុងនាមជាប្រទេសមួយ ដែលផ្តល់ស្បៀងអាហារ ដល់ប្រជាជនរបស់ខ្លួនបានយ៉ាងល្អ ទាំងក្នុងឆ្នាំដែលមានភោគផលបរិបូរណ៍ និងឆ្នាំដែលមានទុក្ខលំបាក ដោយកម្ពុជា ជាប្រទេសមួយ ដែលមានប្រព័ន្ធស្បៀងក្នុងការបង្ហាញពីអធិបតេយ្យភាព តម្លៃ និងការយកចិត្តទុកដាក់ ចំពោះមនុស្សជំនាន់ក្រោយ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm