កម្ពុជាស្នើសហភាព​អឺរ៉ុប​បន្ត​គាំទ្រ​ចក្ខុ​វិស័យ​ឆ្ពោះ​ទៅ​រក​កម្ពុជា​មួយ​គ្មាន​ផលប៉ះពាល់​ដោយ​សារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ និងបោសសម្អាត​យុទ្ធភណ្ឌ​គ្រឿង​បន្សល់​ទុក​ដោយ​យោធា​ថៃ​​

2026/03/25 11:55:47 pm        127

ភ្នំពេញ៖ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ ស្នើ​សុំឱ្យ​សហភាព​អឺរ៉ុប​បន្ត​គាំទ្រ​ចក្ខុ​វិស័យ​ឆ្ពោះ​ទៅ​រក​កម្ពុជា​មួយ​គ្មាន​ផលប៉ះពាល់​ដោយ​សារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ ជា​ពិសេស​គាំទ្រ​បោសសម្អាត​យុទ្ធភណ្ឌ​គ្រឿង​បន្សល់​ទុក​ដោយ​យោធា​ថៃ​​។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានស្នើបែបនេះខណះទទួលជួបពិភាក្សាការងារជាមួយ លោក Cosmin Dobran នាយកទទួលបន្ទុកសន្តិភាព ភាពជាដៃគូ និងគ្រប់គ្រងវិបត្តិ នៃអង្គភាពសេវាកិច្ចការបរទេសរបស់សហភាពអ៊ឺរ៉ុប (European External Action Service_EEAS) និងគណៈប្រតិភូ ដើម្បីផ្លាស់ប្តូរយោបល់ពីស្ថានភាពព្រំដែននិងការគាំទ្រកិច្ចការបោសសម្អាតមីននាថ្ងៃ​ទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន។

តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហភាពអ៊ឺរ៉ុប សម្រាប់កិច្ចសន្ទនាដ៏មានសារៈសំខាន់នេះ។ ឯកឧត្តម លី ធុជ ក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបចំពោះភាពជាដៃគូយូរអង្វែងក្នុងកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនរបស់កម្ពុជា ក៏ដូចជាគាំទ្រកម្ពុជាក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស កាលពីឆ្នាំ២០២៤ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការបន្តប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការគាំទ្រពិភពលោកមួយដែលគ្មានមីន។ 

ជាមួយ​គ្នានោះ​ ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រហូតទទួលបាននូវសមិទ្ធផលយ៉ាងធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ជាប្រទេសឈានមុខគេក្នុងកិច្ចការបោសសម្អាតមីន។​ 

ជាមួយ​នឹង​សមិទ្ធផលទាំង​នេះ​ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ ក៏បាន​លេីក​ឡេីងនូវ​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​កេីត​មាន​ឡេីង​ដោយ​សារ​គ្រាប់​មីន​ និង​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ​ដែល​នៅ​សេសសល់​ ជាពិសេស​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-ថៃ​ ដែល​មាន​ភាព​ស្មុគស្មាញ​ និង​មានផល​ប៉ះពាល់​ខ្លាំង​ ក៏ដូច​ជា​បានបន្សល់​ទុកបន្ថែម​ដោយ​កម្លាំង​យោធា​ថៃ​ កាល​ពី​សង្រ្គាម​កម្ពុជា​-ថៃ​ពីរ​លេីក​ក្នុង​ឆ្នាំ​២០២៥​ កន្លង​ទៅ​នេះ​។ 

ដេីម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់​ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ បាន​គូសបញ្ជាក់​ជូន​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ ពី​យក​ចិត្ត​ទុក​ដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ដាក់​ចេញ​នូវ​ចក្ខុវិស័យ​ច្បាស់​លាស់​ឆ្ពោះ​ទៅ​រក​កម្ពុជា​មួយ​គ្មាន​ផល​ប៉ះពាល់​ដោយ​សារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​សង្រ្គាម​។ ក្នុង​ឱកាស​នោះ​ តាង​នាម​ឱ្យ​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​ ឯកឧត្តម​បណ្ឌិត​ លី​ ធុជ​ បាន​ស្នើ​សុំឱ្យ​សហភាព​អឺរ៉ុប​បន្ត​គាំទ្រ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ជាពិសេស​គាំទ្រ​ដល់​ការ​បោសសម្អាតមីន​ដែល​ទេីប​ស្រាវជ្រាវ​រកឃើញ​ថ្មី​ និង​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ​ដែល​បន្សល់​ក្នុង​សង្រ្គាម​កម្ពុជា​-ថៃ​ កាល​ពី​ឆ្នាំ​២០២៥។

ក្នុង​ជំនួប​នោះ​ លោក Cosmin Dobran​ បាន​កោតសរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ផែនការ​សកម្មភាព​សៀមរាប​-អង្គរ​ឆ្ពោះ​ទៅ​រក​ពិភពលោក​មួយ​គ្មាន​មីន​ ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​និង​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​អនុសញ្ញា​អូតាវ៉ា​កាល​ពី​ឆ្នាំ​២០២៤។ លោក​បន្ត​ទៀត​ថា​ សហភាព​អឺរ៉ុប​ នឹង​បន្ត​ការ​ប្តេជ្ញា​ចិត្ត​​គាំទ្រ​ដល់​កិច្ច​ការ​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា​ ផងដែរ​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm