ភ្នំពេញ៖ របាយការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិប្រកាសថា នៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបាន កើត ឡើងចំនួន ៥លើក បណ្តាលឲ្យមនុស្សចំនួន ១នាក់បាន ស្លាប់ និងរងរបួសចំនួន ៦នាក់ ក្នុងនោះរបួសធ្ងន់ ៣នាក់ និង ស្រាល ៣នាក់ ។
គ្រោះ ថ្នាក់ចរាចណ៍ កើតនៅរាជធានី-ខេត្ត ចំនួន៤ មានដូចជាៈ ខេត្តកំពត របួស ១នាក់ , ភ្នំពេញ ស្លាប់ ១នាក់ និងរបួស ២នាក់ , សៀមរាប របួស ២នាក់ និងខេត្ត ស្វាយរៀង របួស ១នាក់៕

