ភ្នំពេញ ៖ មានបណ្ដឹងចំនួន ៥ នឹងត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប លើកយកមក ជំនុំជម្រះនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ស្អែកនេះ។ នេះបើតាមសេចក្ដីជូនដំណឹងលេខ ០២៤ របស់ គ.ជ.ប ចេញនៅថ្ងៃទី៣០ ខែមីនា។
ប្រភពដដែលបន្តថា បណ្ដឹងទាំង ៥ នោះ មានបណ្ដឹងចាប់ពីលេខ ១៣៩ ដល់លេខ ១៤៣ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។ ពាក្យបណ្ដឹងទាំង ៥ នេះ មានដូចជា៖ ប្ដឹងសុំបដិសេធបញ្ជីបេក្ខជនឈរឈ្មោះរប ស់គណបក្សភ្លើងទៀន នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា និងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោ ក រាជធានីភ្នំពេញ ចំនួន ២ បណ្ដឹង, ប្ដឹងជំទាស់ មិនឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សា និងបដិសេធប ញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀន នៅសង្កាត់មនោរម្យ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ចំនួន ៣ បណ្ដឹង។
សេចក្ដីជូនដំណឹងដដែល ក៏បានស្នើអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួម យកព័ត៌មានពីការជំនុំជម្រះលើបណ្ដឹងទាំងនេះផងដែរ៕
ដោយ៖ គង់ ឌិន
