នៅថ្ងៃពុធនេះជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅប្រទេសបង់ក្លាដែស បានបង្ហាញក្តីបារម្ភរបស់ខ្លួន ស្របពេលដែលកម្មវិធីស្បៀងអាហារពិភពលោក(WFP) ត្រៀមកាត់ផ្តាច់ជំនួយមួយចំណែកធំសម្រាប់ជនភៀសខ្លួន ១,២លាននាក់ ។
ជំរំជនភៀសខ្លួនបង់ក្លាដែស ផ្តល់ជាទីជម្រកដល់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាងរត់ភៀសខ្លួនចេញពីការបៀតបៀននៅក្នុងប្រទេសជិតខាងមីយ៉ាន់ម៉ាដែលហែកហួរដោយសារភ្លើងសង្រ្គាម ក្នុងនោះ ជនភៀសខ្លួន ១៥ម៉ឺននាក់ បានមកដល់ថ្មី ចាប់តាំងពីឆ្នាំ ២០២៤ ។
អង្គការមួយនេះ គឺជាទីភ្នាក់ងារតែមួយគត់ផ្តល់ជំនួយស្បៀងអាហារប្រចាំខែដល់សហគមន៍ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាង ប៉ុន្តែដោយសារការផ្តល់មូលនិធិសកលកាន់តែខោច ហើយមនុស្សត្រូវការជំនួយកាន់តែច្រើន ធនធានបានស្ថិតក្រោមសម្ពាធរួចទៅហើយ ។
បច្ចុប្បន្នជនជាតិភាគតិចរ៉ូហ៊ីងយ៉ាងនៅក្នុងជំរំ Cox's Bazar ទទួលបានជំនួយស្បៀងអាហារស្មើនឹង ១២ដុល្លារ ក្នុង ១ខែ ។
ចាប់ពីថ្ងៃទី ១ ខែមេសាខាងមុខតទៅ របបស្បៀងនឹងត្រូវកាត់បន្ថយចំនួន ៧ដុល្លារ សម្រាប់ជនភៀសខ្លួនរកប្រាក់ចំណូលទាប និង ចំនួន១០ដុល្លារ សម្រាប់ជនភៀសខ្លួនរកបានចំណូលមធ្យម ៕