អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានឲ្យដឹងថា៖ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ អយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានទទួលចាត់ការលើ សំណុំរឿងពាក់ព័ន្ធនឹងករណី ផលិត, រក្សាទុក, ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ជនបរទេស) ពីការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ដែលបានធ្វើការបង្ក្រាប កាលពីថ្ងៃទី១៨ និងទី១៩ ខែមីនា ឆ្នាំ២០២៦ នៅចំណុចបន្ទប់លេខ B103 និងបន្ទប់លេខ A101 ស្ថិតនៅភូមិបាវិតកណ្តាល និងផ្ទះល្វែង ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងបានបញ្ជូនជនសង្ស័យជាជនជាតិវៀតណាមចំនួន ៤ នាក់ និងជនជាតិចិនម្នាក់ ព្រមទាំងវត្ថុ តាងដកហូត។







