ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផលការងារឆ្នាំ២០២៥ និងលើកទិស​ដៅ​ការងារឆ្នាំ២០២៦ របស់​ក្រសួង​មុខងារ​សាធារណៈ

2026/03/26 04:50:17 pm        277

នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មុខងារ​សាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណា​ចក្រកម្ពុជា បានអញ្ជើញជាអធិបតី​ក្នុង​ពិធីបិ​ទសន្និបាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ឆ្នាំ​២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម សមាជិក ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោក​ជំទាវ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន រដ្ឋបាល​រាជ​ធានី ខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមុខងារសាធារណៈ មន្ទីរមុខងារ​សាធារណៈរា​ជ​ធានី​ ខេត្ត ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។

ក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍បូកសរុបលទ្ធផលសន្និបាតរបស់ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានលើកឡើងថា ក្រសួងមុខងារសាធារណៈ ជា​ក្រសួង១ ក្នុងចំណោមក្រសួងទាំង១០ ដែលជាក្រសួងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈល្អ។

ឯកឧត្តមក៏បានបញ្ជាក់ថា ទន្ទឹមនឹងសមិទ្ធផលសំខាន់ៗដែលសម្រេចបាន យើងក៏​នៅ​មាន​បញ្ហា​ប្រឈមមួយចំនួន ដែលទាមទារការយកចិត្តទុកដាក់ដោះស្រាយជាបន្តទៀត។ ដើម្បី​ជម្នះ​បញ្ហា​ប្រឈម​ទាំង​នេះទាមទារនូវកិច្ចសហការ និងការអនុវត្តព្រមគ្នា ព្រមទាំង ការគាំទ្រប្រក​ប​ដោយ​ឆន្ទៈ​មោះមុតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់ក្រសួង-ស្ថាប័ន។ បន្ថែមលើនេះ ការធ្វើទំនើបកម្ម​រដ្ឋបាល​សាធារណៈ និងការលើកកម្ពស់គុណភាពសេវាសាធារណៈ ត្រូវរងសម្ពាធបន្ថែម​ផ្នែក​តម្រូវ​ការ​សមត្ថភាព និងជំនាញរបស់មន្រ្តី ពេលវេលា ព្រមទាំងសម្ភារបរិក្ខារព័ត៌មានវិទ្យា និងមិន​មែន​ព័ត៌មាន​វិទ្យា​សម្រាប់ការបំពេញកិច្ចការផងដែរ។

បន្ថែមលើនេះ ការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ និងការលើក​កម្ពស់​គុណភាព​សេវា​សាធារណៈ ត្រូវរងសម្ពាធបន្ថែមផ្នែកតម្រូវការសមត្ថភាព និងជំនាញរបស់មន្រ្តី ពេលវេលា ព្រមទាំង​សម្ភារបរិក្ខារព័ត៌មានវិទ្យា និងមិនមែន ព័ត៌មានវិទ្យាសម្រាប់ការបំពេញកិច្ចការផងដែរ។

ប្រឈម​​នឹងបញ្ហាទាំងនេះ ក្រសួងមុខងារសាធារណៈ នឹងពង្រឹង​ការ​ទទួល​ខុស​ត្រូវ​របស់​អង្គ​ភាព​ក្រោម​ឱវាទ​របស់ក្រសួងមុខងារសាធារណៈ បន្តអភិវឌ្ឍ និងជំរុញការងារ​បរិវត្ត​កម្ម​ឌីជីថល​ក្នុង​ការ​គ្រប់​គ្រង​មន្រ្តីរាជការស៊ីវិល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារតម្លាភាព និងបរិយាបន្ន បន្ត​អភិវឌ្ឍ​ធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ និងពង្រឹងការតាមដាន ត្រួតពិនិត្យ និងវាយ​តម្លៃ​សកម្មភាពការងារ ដើម្បីតម្រង់ឆ្ពោះទៅការលើកកម្ពស់ប្រសិទ្ធភាព គុណភាព និង​សមិទ្ធ​កម្ម​នៃ​ប្រព័ន្ធ​គ្រប់​គ្រងមន្ត្រីរាជការស៊ីវិល។

ឯកឧត្តមបាន​បន្ថែមថា ក្រសួងមុខងារសាធារណៈ បានកំណត់ទិសដៅអនុវត្តបន្ត ដោយ​ផ្តោត​លើ​ការ​ជំរុញ និងពង្រឹងការអនុវត្តមុខងារស្នូលដែលក្រសួងទទួលបន្ទុក និងការ​ជំរុញ​ការ​អនុវត្ត​វិធាន​ការ​គន្លឹះ​ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រម​ទាំងការងារអាទិភាពផ្សេងទៀត ដែលត្រូវបានប្រគល់ដោយរាជរដ្ឋាភិបាល ពិសេសការណែនាំ និង​ការ​តម្រង់ទិសដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មុខ​ងារ​សាធារណៈ ក្នុងឱកាសដ៏វិសេសនាថ្ងៃនេះ។

ក្រសួង​មុខងារសាធារណៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការ ដឹកនាំ ការងារ​កែ​ទម្រង់​រដ្ឋបាលសាធារណៈដើម្បីពង្រឹងអភិបាលកិច្ចដែលជា ស្នូលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្តេជ្ញា​បន្ត ការខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងក្លាប្រកប ដោយភាពអត់ធ្មត់ ម្ចាស់ការ និង​សហការ​ជិត​ស្និទ្ធ​ជា​មួយស្ថាប័នពាក់ព័ន្ធ និងបន្តដឹក នាំដោយឈរលើអភិក្រម បុរេសកម្ម និងសកម្ម ចំពោះ​ការងារដោយស្មារតីម៉ឺងម៉ាត់ ហ្មត់ចត់ ឆន្ទៈមោះមុត និងការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ដើម្បី​សម្រេច​ឱ្យ​បាននូវសមិទ្ធផលថ្មីៗ បន្ថែម ទៀត ស្របតាមការកំណត់នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់​កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គោល​នយោបាយ​នានា​របស់​រាដ្ឋាភិបាល ជាពិសេសចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និង​ទិស​ដៅ​ការ​ងារ​យុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់៕


អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        69
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        109
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm