ប្រទេសអូស្ត្រាលី បានហាមឃាត់ភ្ញៀវទេសចរមកពីប្រទេសអ៊ីរ៉ង់នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនានេះ ដោយនិយាយថាសង្គ្រាមនៅមជ្ឈិមបូព៌ាបានបង្កើនហានិភ័យដែលពលរដ្ឋអ៊ីរ៉ង់នឹងបដិសេធមិនធ្វើដំណើរទៅប្រទេសវិញនៅពេលដែលទិដ្ឋាការរយៈពេលខ្លីរបស់ពួកគេផុតកំណត់។ សម្រាប់រយៈពេល៦ខែបន្ទាប់ អ្នកដែលធ្វើដំណើរដោយប្រើប្រាស់លិខិតឆ្លងដែនអ៊ីរ៉ង់នឹងត្រូវបានហាមឃាត់មិនឱ្យទៅទស្សនាប្រទេសអូស្ត្រាលីសម្រាប់ទេសចរណ៍ ឬការងារ នេះបើយោងតាមក្រសួងមហាផ្ទៃ។

ក្រសួងមហាផ្ទៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ជម្លោះនៅអ៊ីរ៉ង់ បានបង្កើនហានិភ័យដែលអ្នកកាន់ទិដ្ឋាការបណ្តោះអាសន្នមួយចំនួនអាចមិន ឬមិនទំនងជាចាកចេញពីប្រទេសអូស្ត្រាលីវិញ នៅពេលដែលទិដ្ឋាការរបស់ពួកគេផុតកំណត់»។ ក្រសួងបាននិយាយបន្ថែមថា ករណីលើកលែងមួយចំនួននឹងត្រូវបានធ្វើឡើងផ្អែកលើមូលដ្ឋានករណីនីមួយៗ ដូចជាសម្រាប់ឪពុកម្តាយមានកូនជាពលរដ្ឋអូស្ត្រាលី។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Tony Burke បាននិយាយថា «មានទិដ្ឋាការភ្ញៀវទេសចរណ៍ជាច្រើនដែលត្រូវបានចេញមុនពេលជម្លោះនៅអ៊ីរ៉ង់ ប៉ុន្តែអាចមិនត្រូវបានចេញប្រសិនបើត្រូវបានដាក់ពាក្យស្នើសុំសម្រាប់ពេលនេះ»។
យោងតាមតួលេខរបស់រដ្ឋាភិបាលបានឲ្យដឹងថា ប្រជាជនអូស្ត្រាលីជាង ៨៥.០០០ នាក់មានដើមកំណើតនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយមានសហគមន៍ជនភៀសខ្លួននៅក្នុងទីក្រុងធំៗរបស់អូស្រ្តាលី ដូចជាទីក្រុងស៊ីដនី និងទីក្រុងមែលប៊ន។