លោក Trump គ្រោងទៅទស្សនកិច្ចនៅចិនថ្ងៃ១៤និង១៥ឧសភា សម្រប់ជំនួបជាមួយលោក Xi ខណៈសង្គ្រាមអ៊ីរ៉ង់នៅតែបន្ត

2026/03/26 05:01:06 pm        73

ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងជួបប្រធានាធិបតីចិន លោក Xi Jinping នៅខែឧសភា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសចិនក្នុងរយៈពេល៨ឆ្នាំ ជាដំណើរដែលត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីត្រូវបានពន្យារពេលដោយសារតែសង្គ្រាមអ៊ីរ៉ង់ដែលកំពុងបន្ត។

កិច្ចខិតខំប្រឹងប្រែងរបស់លោក Trump ក្នុងការកំណត់ពេលវេលាឡើងវិញនៃដំណើរទស្សនកិច្ចនេះបានឆ្លុះបញ្ចាំងពីភាពខ្នះខ្នែងរបស់ប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះក្នុងការបង្ហាញទំនុកចិត្តលើសង្គ្រាមមជ្ឈិមបូព៌ាដ៏លំបាក និងក្នុងពេលដំណាលគ្នាដើម្បីគ្រប់គ្រងទំនាក់ទំនងដ៏តានតឹងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទាំងពីរនៅលើពិភពលោក ។

ដំបូងឡើយ លោក Trump គ្រោងធ្វើដំណើរនៅសប្តាហ៍ក្រោយ ឥឡូវនេះនឹងទៅទស្សនកិច្ចទីក្រុងប៉េកាំងនៅថ្ងៃទី១៤ និង១៥ ខែឧសភា នេះបើយោងតាមការបង្ហោះរបស់លោកលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃពុធ ២៥មីនាសប្ដាហ៍នេះ។ លោក Trump បានបន្ថែមថា លោកនឹងទទួលលោក Xi សម្រាប់ដំណើរទស្សនកិច្ចទៅវិញទៅមកនៅទីក្រុងវ៉ាស៊ីនតោននៅចុងឆ្នាំនេះ។

ស្ថានទូតចិនបាននិយាយថា ខ្លួនមិនមានព័ត៌មានណាមួយដើម្បីផ្តល់ការប្រកាសអំពីដំណើរទស្សនកិច្ចនោះទេ។ ជាធម្មតា ទីក្រុងប៉េកាំងមិនរៀបរាប់លម្អិតអំពីកាលវិភាគរបស់លោក Xi លើសពី ពីរ-បីថ្ងៃ មុនកើតឡើងនោះទេ។

ខណៈភាគីទាំងពីរអាចឈានដល់កិច្ចព្រមព្រៀងសុច្ឆន្ទៈនៅទីក្រុងប៉េកាំងស្តីពីពាណិជ្ជកម្ម កសិកម្ម និងគ្រឿងបន្លាស់យន្តហោះ មន្ត្រីមកពីប្រទេសទាំងពីរក៏ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីវិស័យដែលមានភាពតានតឹងខ្លាំងផងដែរ ដូចជាបញ្ហាកោះតៃវ៉ាន់ ជាទីដែលគេរំពឹងថានឹងមានវឌ្ឍនភាពតិចតួច៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm