អាមេរិក ព្រមានថានឹងវាយប្រហារកាន់តែខ្លាំង ប្រសិនបើអ៊ីរ៉ង់ មិនព្រមទទួលស្គាល់បរាជ័យរបស់ខ្លួន

2026/03/26 05:29:23 pm        160

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយកាលពីថ្ងៃពុធ (២៥ មីនា) ថា លោកប្រធានាធិបតី Donald Trump នឹងវាយប្រហារអ៊ីរ៉ង់ កាន់តែខ្លាំងជាងមុន ប្រសិនបើទីក្រុងតេអេរ៉ង់ មិនព្រមទទួលស្គាល់ថា អ៊ីរ៉ង់បាន «បរាជ័យផ្នែកយោធា» នោះទេ។ លោកស្រី Leavitt បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ «ប្រធានាធិបតី Trump មិននិយាយលេងទេ ហើយលោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការទម្លាក់មហន្តរាយកាន់តែធ្ងន់ធ្ងរជាងមុន។ អ៊ីរ៉ង់មិនគួរវិនិច្ឆ័យខុសម្តងទៀតឡើយ»។

លោកស្រីបន្តថា៖ «ប្រសិនបើអ៊ីរ៉ង់ មិនបានទទួលស្គាល់ការពិតនៃស្ថានភាពបច្ចុប្បន្ន ប្រសិនបើពួកគេនៅតែមិនយល់ថា ខ្លួនបានចាញ់ផ្នែកយោធាទេនោះ ប្រធានាធិបតី Trump នឹងធានាថា ពួកគេនឹងរងការវាយប្រហារដ៏ខ្លាំងក្លាដែលមិនធ្លាប់ជួបប្រទះពីមុនមក»។ លោកស្រី Leavitt ក៏បានបញ្ជាក់ពីកិច្ចចរចាដែលកំពុងបន្តជាមួយអ៊ីរ៉ង់ផងដែរ។

ខណៈសង្រ្គាមរួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ បានឈានចូលដល់សប្តាហ៍ទីបួន កិច្ចខិតខំប្រឹងប្រែងក៏មានកាន់តែច្រើនពីបណ្តាប្រទេសដូចជា ប៉ាគីស្ថាន ទួរគី និងអេហ្ស៊ីប ដើម្បីធ្វើជាអ្នកសម្របសម្រួល។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូបបានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធថា អ៊ីរ៉ង់នៅតែបន្តពិនិត្យមើលសំណើរបស់អាមេរិកដើម្បីបញ្ចប់សង្រ្គាម ទោះបីជាការឆ្លើយតបដំបូងមានលក្ខណៈអវិជ្ជមានក៏ដោយ ដែលនេះបង្ហាញថា ទីក្រុងតេអេរ៉ង់មិនច្រានសំណើនោះចោលទាំងស្រុងឡើយ។

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនកាលពីថ្ងៃអង្គារបានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន បានផ្ញើផែនការ ១៥ចំណុច ស្តីពីការបញ្ចប់សង្រ្គាមទៅឱ្យទីក្រុងតេអេរ៉ង់។ លោកស្រី Leavitt បញ្ជាក់ថា ធាតុផ្សំមួយចំនួននៃរបាយការណ៍ទាំងនោះមិនត្រឹមត្រូវទាំងស្រុងទេ ប៉ុន្តែលោកស្រីក៏មិនបានលម្អិតជាក់លាក់ដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        158
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        197
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm