អ្នកបើកបរដឹកជញ្ជូនសាធារណៈនៅបូលីវី ធ្វើកូដកម្ម២៤ម៉ោងដោយសារប្រេងឥន្ធនៈគ្មានគុណភាព

2026/03/26 06:42:11 pm        98

អ្នកបើកបររថយន្តដឹកជញ្ជូនសាធារណៈនៅទីក្រុង La Paz បានធ្វើឲ្យស្ទះចរាចរណ៍នៅតាមផ្លូវសំខាន់ៗនៅទីក្រុងរបស់ប្រទេសបូលីវី ដោយបានបិទផ្លូវរាប់សិបកន្លែងកាលពីថ្ងៃពុធ ទី២៥ ខែមីនា ធ្វើឲ្យរំខានដល់ពាណិជ្ជកម្ម និងបង្ខំឱ្យអ្នកដំណើរដើរក្នុងចម្ងាយឆ្ងាយ ខណៈធ្វើកូដកម្មរយៈពេល២៤ម៉ោង ជុំវិញការពន្យារពេលទូទាត់ប្រាក់សំណងសម្រាប់ការខូចខាតយានយន្តទាក់ទងនឹងប្រេងឥន្ធនៈ ដែលបានធ្វើឱ្យទីក្រុងជាប់គាំង។

កាលពីខែកុម្ភៈ ក្រុមហ៊ុនប្រេងរដ្ឋរបស់ប្រទេសបូលីវី (YPFB) បានរាយការណ៍ថា សំណល់កៅស៊ូ និងសារធាតុម៉ង់ហ្គាណែហ្ស ត្រូវបានរកឃើញនៅក្នុងអាងស្តុកប្រេងសាំង ដែលបណ្តាលឱ្យមានចំហេះមិនស្មើរនៅក្នុងសមាសធាតុប្រេងឥន្ធនៈ។

កាលពីថ្ងៃអង្គារ ទី២៤ ខែមីនា ក្រុមហ៊ុននេះបាននិយាយថា ក្រុមហ៊ុនបានបង់ប្រាក់ជាង ២១៧.០០០ ដុល្លារ ដល់អ្នកបើកបរជាង១.០០០នាក់ ជាអ្នកបានរាយការណ៍ពីការខូចខាតយានយន្តរបស់ពួកគេ ដែលត្រូវបានចោទប្រកាន់ថាបណ្តាលមកពីការប្រើប្រាស់ប្រេងសាំងខុសប្រក្រតី។ 

អ្នកបើកបរចូលរួមក្នុងការធ្វើកូដកម្ម បានអះអាងថា ការខូចខាតដោយសារប្រេងឥន្ធនៈគ្មានគុណភាព ដែលត្រូវបានចែកចាយកាលពីដើមឆ្នាំនេះ គំរាមកំហែងដល់ជីវភាពរស់នៅរបស់ពួកគេ ហើយកំពុងស្វែងរកសំណងសម្រាប់ការខូចខាតមេកានិចដែលពួកគេនិយាយថាបណ្តាលមកពីប្រេងឥន្ធនៈ។

មេដឹកនាំសហជីពបានព្រមានថា ពួកគេអាចពង្រីកការតវ៉ាដោយគ្មានកំណត់ ប្រសិនបើប្រធានាធិបតី លោក RodrigoPaz មិនជួបជាមួយពួកគេដោយផ្ទាល់ ដោយនិយាយថា ពួកគេលែងទុកចិត្តរដ្ឋមន្ត្រីរបស់លោកទៀតហើយ។ មានតែរថយន្តគិលានសង្គ្រោះ រថយន្តសង្គ្រោះបន្ទាន់ និងការដឹកជញ្ជូនដែលឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ El Alto ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់។

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        60
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        69
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm