អ៊ីរ៉ង់ កំពុងរៀបរៀងច្បាប់ដើម្បីគិតថ្លៃដឹកជញ្ជូនសម្រាប់នាវាដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស

2026/03/26 06:53:28 pm        115

យោងតាមទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ បានឱ្យដឹងថា សភាអ៊ីរ៉ង់កំពុងធ្វើការលើសេចក្តីព្រាងច្បាប់មួយ ដើម្បីគិតថ្លៃសេវា ជាថ្នូរនឹងការផ្តល់សន្តិសុខដល់នាវាដឹកជញ្ជូនដែលឆ្លងកាត់ច្រកសមុទ្រហ័រមូសដ៏សំខាន់។ ទីភ្នាក់ងារនេះបាននិយាយដោយសម្អាងដល់សមាជិកសភាអ៊ីរ៉ង់មួយរូបថា សេចក្ដីព្រាងនៃផែនការ ត្រូវបានរំពឹងថានឹងរួចរាល់នៅសប្តាហ៍ក្រោយ។

របាយការណ៍បានដកស្រង់សម្ដីប្រធានគណៈកម្មាធិការកិច្ចការស៊ីវិលរបស់សភាអ៊ីរ៉ង់ ដែលនិយាយថា៖ «សេចក្តីព្រាងច្បាប់មួយត្រូវបានរៀបចំរួចរាល់ហើយ ហើយនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះដោយក្រុមអ្នកច្បាប់របស់សភា។ យោងតាមផែនការនេះ អ៊ីរ៉ង់ត្រូវតែប្រមូលថ្លៃសេវា ដើម្បីធានាសុវត្ថិភាពរបស់នាវាដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស»។

ជាមួយគ្នានេះ របាយការណ៍ព័ត៌មានផ្សេងទៀតបាននិយាយថា អ៊ីរ៉ង់ក៏កំពុងទាមទារឱ្យមានការទទួលស្គាល់ពីអន្តរជាតិលើសិទ្ធិរបស់ខ្លួនក្នុងការអនុវត្តការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំងប្រាំ ដើម្បីបញ្ចប់សង្គ្រាមដែលកំពុងបន្តជាមួយអាមេរិក និងអ៊ីស្រាអែល។

ចំណាត់ការរបស់អ៊ីរ៉ង់ក្នុងការចេញច្បាប់យកថ្លៃដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស កើតឡើងនៅពេលដែលសង្គ្រាមមជ្ឈិមបូព៌ា ខិតជិតដល់ចុងបញ្ចប់នៃសប្តាហ៍ទីបួនរបស់ខ្លួន។ ច្រកសមុទ្រហ័រមូស គឺជាកន្លែងឆ្លងកាត់នៃប្រេង ១ភាគ៥ ឬ ២០% របស់ពិភពលោក ហើយផ្លូវទឹកមួយនេះត្រូវបានបិទស្ទើរតែទាំងស្រុងដោយអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm