កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤

2026/03/26 07:44:55 pm        357

កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត លេចជា​រូបរាំង​ឡើង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់។ មន្ត្រីជាន់ខ្ពស់របស់ក្រសួងក្រសួងសាធារណការ និង​ដឹក​ជញ្ជូន​អះអាងថា នៅកម្ពុជាការវិវត្តយានយន្តអគ្គិសនីគឺជានិន្នាការកើនឡើងយ៉ាងឆាប់រហ័ស។

ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ប្រកាសថា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ទទួល​បាន​គម្រោង​វិនិយោគ​បង្កើត​រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនី "EV" ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ពោធិ៍សាត់ ក្នុងទំហំទុនវិនិយោគ ៤៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤២៨ក​ន្លែង​។ CDC បានអនុម័តគម្រោងនេះ នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៦ និងវិនិយោគ​ដោយ​ក្រុមហ៊ុន ហ្សូ ម៉ូធ័រ (ខេមបូឌា) ឯ.ក។

យានយន្តអគ្គិសនី សំដៅដល់ប្រភេទយានយន្តដើរដោយម៉ូទ័រអគ្គិសនី និងប្រើប្រាស់អាគុយ ដើម្បីស្តុកថាមពល។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បាន​បញ្ជាក់​ថា ​យានយន្តអគ្គិសនី មានការសន្សំសំចៃខ្ពស់ និង ផាសុភាព។ នាពេលបច្ចុប្បន្ន ការ​អភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការជាសាកល ដែលកំពុងកើនឡើងយ៉ាងលឿន។

ឯកឧត្តម រំលឹកថា សម្រាប់កម្ពុជា ការចុះបញ្ជីយានយន្តអគ្គិសនីចាប់ផ្តើមក្នុងអំឡុងឆ្នាំ២០១៨ ដែលកាលណោះមានរថយន្តអគ្គីសនីតែ ១គ្រឿងគត់ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ចាប់ពីពេលនោះមក ការចុះបញ្ជីយានយន្តអគ្គិសនីមានកំណើនជារៀងរាល់ឆ្នាំ ដូចនឹងនិន្នាការកំណើនយានយន្តអគ្គិសនីលើសកលលោកដែរ។

ឯកឧត្តម ផន រឹម មានប្រសាសន៍ថា៖ «ពាក់ព័ន្ធនឹងករណីនេះ គឺរាជរដ្ឋាភិបាលបានចេញនូវគោលនយោបាយជាតិ ស្តីពី ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ឆ្នាំ២០២៤-២០២៣។ រាជរដ្ឋាភិបាលសង្ឃឹមយ៉ាងមុតមាំថា គោលនយោបាយនេះនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលាករដ៏មានប្រសិទ្ធភាពសម្រាប់ការតម្រង់ទិសដល់ការវិនិយោគ,ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីជាជំហានៗដោយផ្អែកលើយន្តការទីផ្សារតាមលទ្ធភាពនៃធនធានរបស់រាជរដ្ឋាភិបាលសម្រាប់ចាប់យកកាលានុវត្តភាពថ្មីដែលកំពុងលិចឡើងស្របទៅនឹងនិន្នាការតំបន់ និងសាកល ដើម្បីលើកម្ពស់ប្រកបដោយចីរភាព និងកាន់តែមានពិពិធកម្មដើម្បីកសាងភាពធនដ៏រឹងមាំនៃសង្គមនិងសេដ្ឋកិច្ចកម្ពុជា»។

ក្នុងគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាល ស្តីពី ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ឆ្នាំ២០២៤-២០៣០ បានបញ្ជាក់ថា ប្រទេសកម្ពុជាមានសមត្ថភាពផលិតគ្រឿងបង្គុំសាមញ្ញរបស់យានយន្តទូទៅ ដោយសារកម្ពុជាមានឧស្សាហកម្មផលិតគ្រឿងបង្គុំក្នុងស្រុក ដូចជា ខ្សែភ្លើង និងសំបកកង់ ដើម្បីគាំទ្រដល់រោងចក្រដំឡើងយានយន្តនៅកម្ពុជាដែលកំពុងរីកចម្រើនជាលំដាប់។

របាយការការណ៍ក្រសួងសាធារណការនិងដឹកជញ្ជូន បង្ហាញថា ក្នុងឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជី មានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២ ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដែលមានរថយន្តចំនួន ២,២៥៣គ្រឿង៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm