ទិវាជាតិ STI ឆ្នាំ២០២៦ ចាប់ផ្តើមបើក​ដំណើរការ​ផ្តោត​លើ​នវានុវត្តន៍​ជា​កាតាលីករ​សម្រាប់​វឌ្ឍនភាព​ជាតិ

2026/03/26 01:58:08 pm        129

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ (STI) បាន​ចាប់​ផ្តើម​បើក​ដំណើរ​ការ​ក្រោម​ប្រធាន​បទ «នវានុវត្តន៍ដើម្បី វឌ្ឍនភាពជាតិ» ដោយមាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំរា​ជ​រដ្ឋាភិបាល អ្នកស្រាវជ្រាវ តំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ដើម្បីរួមគ្នា ពង្រឹង​ប្រព័ន្ធ​នវានុវត្តន៍​ជាតិ។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី លើកឡើងក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ឆ្នាំ២០២៦ (STI) នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ មិនមែនជាវិស័យដាច់ដោយឡែកទេ ប៉ុន្តែជាវិស័យយុទ្ធសាស្ត្រគន្លឹះ ដែល​គាំទ្រ​គ្រប់វិស័យផ្សេងទៀត ក្នុងនោះគ្រប់ស្ថាប័នទាំងក្នុងវិស័យសាធារណៈ និងឯកជន រួម​ទាំង​សហ​គ្រាស​ធុន​មីក្រូ តូច និងមធ្យម សុទ្ធតែមាន ឱកាសចាប់យក​សក្ដានុពល​ដ៏​ខ្លាំង​ក្លា​របស់​វិទ្យាសាស្ត្រ​បច្ចេក​វិទ្យា ​និងនវានុវត្តន៍ ដើម្បីជំរុញកំណើននិងអភិវឌ្ឍស្ថាប័នរបស់ខ្លួន។

ឯកឧត្តមក៏បានលើកឡើងពីភាពចាំបាច់ នៃការបង្កើនការវិនិយោគលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) ដោយតម្រង់ទិស ការស្រាវជ្រាវឱ្យស្របតាមតម្រូវការជាតិ និងជំរុញ​នវានុវត្តន៍​ដោយ​យក​ប្រជាជន​ជា​ស្នូល ខណៈប្រទេសជឿនលឿនជាច្រើនវិនិយោគ ប្រមាណ ២% ទៅ ៣% នៃផលិត​ផល​ក្នុង​ស្រុក​សរុបលើការស្រាវជ្រាវនិងអភិវឌ្ឍន៍។ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតមូលនិធិស្រាវ ជ្រាវជាតិ និងកំពុងពង្រឹងកិច្ចសហការរវាងស្ថាប័នជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងវិស័យឯកជន ដើម្បី​ប្រែក្លាយលទ្ធផលស្រាវជ្រាវ សម្រាប់ពាណិជ្ជូបនីយកម្ម និងលើក​កម្ពស់​ការ​ផលិត​ដែល​មាន​តម្លៃ​បន្ថែ​មខ្ពស់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើឱ្យគ្រប់ តួអង្គក្នុង​ប្រព័ន្ធ​នវានុវត្តន៍​ជាតិ បង្កើនសមត្ថភាពបច្ចេកវិទ្យាចាំបាច់ ពិសេសហេដ្ឋារចនាសម្ព័ន្ធឌីជីថល ថាមពល ប្រព័ន្ធ​ស្បៀង​អាហារ សុខាភិបាល និងការពារជាតិ ដោយបញ្ជាក់ថា នៅក្នុងបរិបទ​ដែល​សណ្ដាប់​ធ្នាប់​ពិភព​លោក​ត្រូវបានគំរាមកំហែង អធិបតេយ្យភាព បច្ចេកវិទ្យា គឺជាអធិបតេយ្យភាពជាតិ។

ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ បាន លើកឡើងថា ការវិនិយោគលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺ​ជា​គន្លឹះសំខាន់ក្នុងការកសាងសមត្ថភាពជាតិ និងលើកកម្ពស់ ភាពប្រកួតប្រជែងរបស់កម្ពុជា នៅ​ក្នុង​តំបន់ និងពិភពលោក។ បញ្ហានេះរាជរដ្ឋាភិបាលក៏កំពុងជំរុញការចាប់យកបច្ចេកវិទ្យាថ្មីៗ ជា​ពិសេស​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាព​សេវា​សាធារណៈ​ ដោយផ្តោតលើការប្រើប្រាស់ បច្ចេកវិទ្យា ប្រកបដោយក្រមសីលធម៌ បរិយាបន្ន និង​ការ​ទទួល​ខុសត្រូវ។

សូមបញ្ជាក់ថា ទិវាជាតិលើកទី៤ មានកម្មវិធីអមសំខាន់ៗ ដូចជាពិព័រណ៍វិទ្យាសាស្ត្រ វេទិកា​ជជែក​ពិភាក្សា​ សកម្មភាពជំរុញនវានុវត្តន៍ និងពានរង្វាន់វិទ្យាសាស្ត្រថ្នាក់ជាតិ ដែលមាន​គោល​បំណង​លើក​កម្ពស់សមត្ថភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអភិវឌ្ឍ សេដ្ឋកិច្ច​សង្គម​កម្ពុជា​។ ក្នុងព្រឹត្តិការណ៍នេះ ពន្លារដ្ឋាភិបាល និងស្តង់ពិព័រណ៍ជាង ២០០ ស្តង់ របស់ក្រសួង​ស្ថាប័ន ​វិស័យឯកជន និង ស្ថាប័នសិក្សាស្រាវជ្រាវ ត្រូវបានរៀបចំឡើង ដើម្បីរួមគ្នា​បង្ហាញ​ការ​រី​ក​ចម្រើន​ ជាក់ស្តែងនៃសមត្ថភាពនវានុវត្តន៍ជាតិ រួមទាំងការ តាំងបង្ហាញ​គ្រឿង​ម៉ាស៊ីន​ទំនើប​ៗ​ប្រព័ន្ធ​ផលិត​កម្មឆ្លាតវៃនិងដំណោះស្រាយឌីជីថល ដែលកំពុងបម្រើទាំងក្នុងវិស័យឧស្សាហកម្ម រហូត​ដល់វិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន ៥ខ្នង ក្នុងខេត្តព្រះវិហារ
2026/03/26 03:44:57 pm        1
មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្តកណ្ដាលទទួលការលើកទឹកចិត្តពីថ្នាក់ដឹកនាំខេត្ត
2026/03/26 03:33:20 pm        1
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជួបពិភាក្សាការងារជាមួយអនុប្រធានក្រុមហ៊ុន Total Energies ពីបញ្ហាប្រេងឥន្ធនៈ និងឧស្ម័ន
2026/03/26 03:19:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សង្គ្រាមអ៊ីរ៉ង់បង្ខំឲ្យណាតូផ្លាស់ប្តូរបេសកកម្មនៅប្រទេសអ៊ីរ៉ាក់ទៅកាន់អឺរ៉ុប

2026/03/26 03:47:32 pm
​ប្រព័ន្ធផ្សព្វផ្សាយ៖ លោក TRUMP ចង់បញ្ចប់ជម្លោះជាមួយអ៊ីរ៉ង់ នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ
2026/03/26 03:45:02 pm
​ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន ៥ខ្នង ក្នុងខេត្តព្រះវិហារ
2026/03/26 03:44:57 pm
​រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប៖ ប្រទេសលោកត្រៀមដើម្បីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំទាក់ទងនឹងអ៊ីរ៉ង់
2026/03/26 03:34:53 pm
​មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្តកណ្ដាលទទួលការលើកទឹកចិត្តពីថ្នាក់ដឹកនាំខេត្ត
2026/03/26 03:33:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/25 11:38:26 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/24 04:43:07 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/24 04:57:30 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/26 03:02:09 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am