ឧស្សាហកម្មនេសាទថៃ ជាប់គាំងស្ទើរទាំងស្រុង ខណៈស្តុកប្រេងជិតអស់ ហើយតម្លៃឥន្ធនៈហក់ឡើងខ្ពស់

2026/03/26 09:20:14 pm        112

សារព័ត៌មានរ៉យទ័ររាយការណ៍នៅថ្ងៃព្រហស្បតិ៍ (២៦ មីនា) នេះថា ការកើនឡើងយ៉ាងគំហុកនៃតម្លៃប្រេងម៉ាស៊ូត ដែលបង្កឡើងដោយសង្រ្គាមមជ្ឈិមបូព៌ា កំពុងរុញច្រានឧស្សាហកម្មជលផលរបស់ថៃ ឱ្យខិតទៅរកភាពជាប់គាំងទាំងស្រុង។

ក្រុមអ្នកនេសាទព្រមានថា ពួកគេអាចនឹងត្រូវឈប់ចេញទៅនេសាទក្នុងប៉ុន្មានថ្ងៃខាងមុខនេះ បើរដ្ឋាភិបាលមិនចាត់វិធានការទប់ស្កាត់វិបត្តិទេនោះ។

ក្រុមមន្ត្រីបានឱ្យដឹងថា ថៃមានស្តុកប្រេងបម្រុងប្រហែល ១០០ថ្ងៃប៉ុណ្ណោះ។ តម្លៃប្រេងម៉ាស៊ូតនៅថៃ បានឡើងដល់ ៣៨,៩៤បាត (ឬ ១,១៩ដុល្លារ) ក្នុងមួយលីត្រ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនានេះ បន្ទាប់ពីការឧបត្ថម្ភធនរបស់រដ្ឋាភិបាលបានបញ្ចប់ ដែលកើនឡើងពីតម្លៃ ២៩,៩៤បាត ក្នុងមួយលីត្រ កាលពីខែកុម្ភៈ មុនពេលមានជម្លោះនៅមជ្ឈិមបូព៌ា។

ចាប់តាំងពីជម្លោះមជ្ឈិមបូព៌ាចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ថៃបានប្រឈមនឹងការចំណាយលើថ្លៃដឹកជញ្ជូនកើនឡើងខ្ពស់ និងស្ថានីយប្រេងឥន្ធនៈរងផលប៉ះពាល់ខ្លាំង ទោះបីជាមានការធានាពីរដ្ឋាភិបាលថាការផ្គត់ផ្គង់នៅតែគ្រប់គ្រាន់ក៏ដោយ។

នៅកំពង់ផែនេសាទធំបំផុតរបស់ថៃ លោក Jumpol Kanawaree ប្រធានសមាគមអ្នកលក់ត្រី Samut Sakhon បាននិយាយថា ចំនួនជាង ៦០% នៃទូកនេសាទសរុប បានផ្អាកប្រតិបត្តិការ ហើយទូកផ្សេងទៀតក៏ទំនងជានឹងត្រូវបញ្ឈប់ការងារក្នុងប៉ុន្មានថ្ងៃខាងមុខនេះដែរ។ លោក Kanawaree បាននិយាយថា៖ «បន្ទាប់ពីថ្ងៃទី១ ខែមេសាទៅ ប្រហែលជាលែងមានត្រីលក់ទៀតហើយ ព្រោះទូកនេសាទមិនអាចទ្រាំទ្រនឹងការចំណាយខ្ពស់ខ្លាំងពេកបានទេ»៕

អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm